អាការៈនៃដុំសាច់ក្នុងខួរក្បាលមានការប្រែប្រួលច្រើន ហើយក៏អាស្រ័យទៅតាមទំហំ ទីតាំង និងអត្រានៃការលូតលាស់របស់ដុំសាច់នោះដែរ។ អាការៈទូទៅដែលបង្កឡើងដោយដុំសាច់ក្នុងខួរក្បាលមានដូចជា៖

• មានការឈឺក្បាលបែបថ្មី ឬផ្លាស់ប្តូររបៀបនៃការឈឺក្បាល

• ការឈឺក្បាលដែលមានភាពញឹកញាប់ទៅៗ ហើយធ្ងន់ធ្ងរទៅៗ

• ចង្អោរ ឬក្អួតដោយមិនដឹងមូលហេតុ

• បញ្ហានៅភ្នែកដូចជា ស្រវ៉ាំងភ្នែក ភ្នែកមើលឃើញពីរៗ ឬមិនអាចមើលឃើញនៅគែមៗភ្នែក

• បាត់បង់អារម្មណ៍ដឹង ឬចលនាដៃជើង បន្តិចម្តងៗ

• ពិបាកលើការរក្សាតុល្យភាព

• វង្វេងវង្វាន់លើបញ្ហាប្រចាំថ្ងៃ

• អត្តចរិក ឬឥរិយាបទប្រែប្រួល

• ប្រកាច់ ជាពិសេសអ្នកដែលមិនធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក

• មានបញ្ហាលើការស្តាប់លឺសម្លេង

ដូច្នេះបើសិនជាមានសញ្ហាដូចរៀបរាប់ខាងលើ អ្នកគួរតែជួបគ្រូពេទ្យដើម្បីពិគ្រោះ យោបល់៕