តើនៅពេលដែលអ្នកប្រើម៉ាសបិទមុខយប់ អ្នកមានចោទសំនួរសួរលើខ្លួនឯងឬទេថាតើពេលណាអាចបិទបាន? តើគួរតែប្រើដូចម្តេច? តើមុនពេលប្រើគួរតែធ្វើដូចម្តេចខ្លះ?ខាងក្រោមនេះយើងខ្ញុំនឹងឆ្លើយប្រាប់អ្នកនូវសំនួរទាំងនេះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- តើមុនពេលដែលប្រើម៉ាសបិទមុខយប់នេះ គួរតែធ្វើអ្វី?
- នៅមុនពេលដែលអ្នកប្រើ អ្នកត្រូវតែប្រើទឹកក្តៅអ៊ុនៗដើម្បីសម្អាតធូលីលើផ្ទៃមុខអ្នកឲ្យអស់ជាមុនសិន ម៉្យាងទៀវាអាចជួយឲ្យស្បែកមុខអ្នកអាចស្រូបយកសារធាតុចិញ្ចឹមដែលមានក្នុងម៉ាសបានទៀតផងដោយសារតែរន្ធញើសអ្នកបើក។
- តើមានតែនៅមុនពេលគេងអាចប្រើបានមែនឬ?
- ម៉ាសបិទមុខយប់អាចប្រើបានគ្រប់ពេល ព្រោះវាគ្រាន់តែមានឈ្មោះថាម៉ាសយប់ទេ ប៉ុន្តែអ្នកអាចបិទបាននៅពេលថ្ងៃក៏បានដែរ។
- តើពេលណាដែលប្រើម៉ាសបិទមុខប្រភេទនេះល្អជាងគេ?
- ពេលដែលល្អជាងគេគឺពេលយប់ ព្រោះពេលយប់គឺជាពេលដែលកោសិកាថ្មីរីកលូតលាស់ច្រើនជាងពេលថ្ងៃចំនួន២ដង ដូចនេះអ្នកគួរតែប្រើនៅពេលយប់ទើបល្អ។
- តើអ្នកគួរតែប្រយ័ត្ននូវចំនុចអ្វីខ្លះនៅពេលដែលប្រើ?
- នៅពេលដែលអ្នកបិទម៉ាសនេះ អ្នកគួរតែបិទមុនពេលចូលគេង២០នាទី លុះទុកដល់វាស្ងួត ទើបបកវាចេញ ព្រោះបើអ្នកទុកដល់ពេលព្រឹកទើបបកចេញ វានឹងប៉ះពាល់ដល់ស្បែកអ្នកខ្លាំងណាស់ វាអាចធ្វើឲ្យស្បែកអ្នកខូចបាន។
- តើអ្នកអាចប្រើវារាល់ថ្ងៃបានដែរឬទេ?
- អ្នកមិនត្រូវប្រើរាល់ថ្ងៃទេ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកខូច ដោយសារតែខ្វះសារធាតុចិញ្ចឹមផ្សេងៗ។
- តើវាមានអត្ថប្រយោជន៍អ្វីខ្លះទៀតទៅ?
- វាអាចសង្គ្រោះស្បែកអ្នកនៅពេលដែលត្រូវថ្ងៃក្តៅខ្លាំង វានឹងជួយស្បែកអ្នកមិនឲ្យឡើងក្រហម និងស្ងួតក្រោយពេលដែលអ្នកបិទរួច៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)