ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអាចការពារអ្នកពីវីរុសសាហាវនេះបាន។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. មនុស្សដែលអាចនៅក្នុងផ្ទះបានយូរ មិនងាយចេញក្រៅពេលដែលគ្មានការ ជាបុគ្គលដែលអាចកាត់បន្ថយការឆ្លងបានច្រើន ព្រោះគេមិនបានទៅក្រៅប៉ះត្រូវរបស់សារធារណៈច្រើន និងជួបមនុស្សច្រើន។ ជាហេតុដែលធ្វើឲ្យគេមិនសូវអាចឆ្លងបានឡើយ។
  2. បុគ្គលដែលតែងពាក់ម៉ាស់ពេលដែលមានការសំខាន់ត្រូវចេញក្រៅ ក៏អាចកាត់បន្ថយការឆ្លងបានដែរ ព្រោះមានម៉ាស់អាចការពារបានខ្លះពេលដែលគេកណ្តាស់ ឬក្អក នឹងមិនត្រូវចំមុខអ្នកខ្លាំង។ ប៉ុន្តែម៉ាស់របស់អ្នកគួរតែប្តូរចេញក្រោយ៤ម៉ោង ទើបអាចការពារអ្នកបានល្អ។
  3. អ្នកដែលចូលចិត្តលាងដៃញឹកញាប់ ឬបាញ់អាល់កុលញឹក ក៏អាចកាត់អត្រានៃការឆ្លងដែរ ព្រោះវីរុសនេះអាចឆ្លងពីដៃចូលក្នុងរាងកាយអ្នកបាន។ ដូចនេះ បើអ្នកឧស្សាហ៍លាងដៃមុននឹងធ្វើអ្វីមួយ អ្នកនឹងអាចចៀសពីវីរុសមួយនេះបាន។
  4. អ្នកដែលមានរាងកាយរឹងមាំ ដោយប្រព័ន្ធការពាររាងកាយខ្លាំង នឹងអាចទប់ទល់នឹងវីរុសមួយនេះបាន ដោយធ្វើឲ្យវីរុសនេះមិនងាយចូលមកក្នុងរាងកាយអ្នកបានឡើយ៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង