ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអាចធ្វើឲ្យវីរុសដ៏កាចសាហាវនេះងាប់បាន។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូរ៉ូណា ខ្លាចអាល់កុលណាស់។ ប៉ុន្តែអាល់កុលដែលអាចទប់ទល់នឹងកូរ៉ូណាបាន គឺអាល់កុល75%ឡើងទៅ។ ដូចនេះ អ្នកអាចប្រើអាល់កុល75%នេះ ដើម្បីលាងដៃ ឬនិងបាញ់ទៅលើរបស់ប្រើប្រាស់មួយចំនួន ដើម្បីអាចសម្លាប់មេរោគបាន។
- វីរុសដ៏កាចសាហាវនេះ នឹងអាចរស់នៅក្នុងសីតុណ្ភភាពទាបបានយ៉ាងស្រួល ប៉ុន្តែក្នុងសីតុណ្ហភាពក្តៅ នឹងមិនអាចរស់នៅបានយូរឡើយ។ នៅពេលដែលសីតុណ្ហភាពកើនដល់៥៦អង្សាសេ នោះវីរុសមួយនេះមិនអាចទ្រាំបានឡើយ ដោយកន្លះម៉ោងក្រោយ នឹងអាចងាប់អស់បាន។ ដូចនេះ អាហារដែលអ្នកពិសារត្រូវតែចម្អិនឲ្យឆ្អិន ហើយក្តៅ ទើបល្អចំពោះសុខភាព។
- ពន្លឺព្រះអាទិត្យដ៏ក្តៅ ក៏អាចសម្លាប់វីរុសមួយនេះដែរ។ ដូចនេះ អ្នកគួរតែហាលខោអាវក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅ ទើបអាចសម្លាប់មេរោគបានយ៉ាងល្អ មិនងាយឲ្យឆ្លងចូលរាងកាយអ្នកបានឡើយ។
- វីរុសដ៏កាចសាហាវនេះ មិនអាចរស់នៅក្នុងខ្យល់អាកាសយូរឡើយ ដោយអាចរស់បានតែរយៈពេល២ម៉ោងតែប៉ុណ្ណោះ នឹងអាចងាប់បាន។ ដូចនេះ ផ្ទះត្រូវតែមានខ្យល់អាកាសចេញចូល ទើបអាចការពារអ្នកបាន៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)