ប្រសិនជាអ្នកតែងតែនិយាយច្រើនជាមួយនឹងកូនតូចរបស់អ្នក នោះកូននឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកតែងតែនិយាយដាក់កូនតាំងពីតូច កូននឹងឆាប់ចេះនិយាយខ្លាំងណាស់ ព្រោះគេស្តាប់សម្តីរបស់អ្នកជារៀងរាល់ថ្ងៃ។ ដូចនេះ វានឹងជួយកូនឲ្យឆាប់ចេញបញ្ចេញសម្លេងបាន។

2. ប្រសិនជាកូនអាចស្តាប់អ្នកនិយាយច្រើនជាមួយគេ នោះខួរក្បាលគេនឹងលូតលាស់ល្អណាស់ ព្រោះគេអាចចាប់ផ្តើមបែងចែកពាក្យសម្តីរបស់អ្នក។ ម្យ៉ាងទៀត កូននឹងអាចស្គាល់របស់ដែលនៅជុំវិញខ្លួន ព្រោះអ្នកតែងតែបង្ហាញប្រាប់គេ។ ដូចនេះ គេនឹងអាចចាប់ផ្តើមប្រើខួរក្បាល ដោយធ្វើឲ្យគេអាចឆ្លាតខ្លាំងក្រោយពេលដែលធំឡើង។

3. ការនិយាយដាក់កូនច្រើន នឹងអាចជួយបង្កើនសមត្ថភាពចំណាំរបស់គេ។ ដូចនេះ កូននឹងអាចរៀនពូកែ នៅពេលដែលគេចូលសាលារៀន មិនអន់ជាងក្មេងដទៃឡើយ។

4. ក្នុងខណៈពេលដែលអ្នកនិយាយជាមួយកូនច្រើន នោះនឹងអាចធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាព ព្រោះកូនអាចលឺសម្លេងអ្នកគ្រប់ពេល ដោយមិនធ្វើឲ្យគេខ្លាចឡើយ។ ដូចនេះ កូននឹងអាចក្លាហាននៅពេលដែលធំឡើយ។ អ្នកគួរតែនិយាយជាមួយកូនឲ្យច្រើន ទើបកូនអាចទទួលបានប្រយោជន៍ទាំងឡាយខាងលើនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង