នៅពេលអ្នកមានផ្ទៃពោះ ការញ៉ាំអាហារមានតុល្យភាព របបអាហារផ្តល់សុខភាពគឺជារឿងសំខាន់សម្រាប់អ្នក និងទារកក្នុងផ្ទៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាជីវជាតិសំខាន់ៗសម្រាប់ស្រ្តីកំពុងតែមានផ្ទៃពោះដែលត្រូវទទួលយកឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន៖
- អាស៊ីតហ្វូលិក មានក្នុងនំបុ័ងកៃឆ្នៃ និងគ្រាប់ធញ្ញជាតិ ដែលអាចជួយបង្ការកូនកើតមកខូចអវៈយវៈ
- ជាតិដែក មានក្នុងត្រី សាច់មាន់ សាច់ក្រហម និងបន្លែពណ៌បៃតង ដែលអាចជួយបង្ការការកង្វះជាតិដែកក្នុងពេលមានផ្ទៃពោះ
- កាលស្យូម មានក្នុងអាហារធ្វើពីទឹកដោះគោ និងទឹកផ្លែឈើកៃឆ្នៃមានជាតិកាលស្យូម ជំនួយដល់ការធំធាត់របស់ឆ្អឹង ធ្មេញ សរសៃប្រសាទ សាច់ដុំ និងបេះដូងរបស់ទារក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គ្រាប់ធញ្ញជាតិ បន្លែង និងផ្លែឈើ សាច់សុទ្ធ ខ្លាញ់ផ្តល់សុខភាព និងអាហារមានជាតិខ្លាញ់ទាប ក៏ជាផ្នែកមួយនៃអាហារមានតុល្យភាពផងដែរ៕