ជំងឺឬសដូងបាតកើតឡើងនៅពេលដែលសរសៃឈាមក្នុងរន្ធគូថរងការកកិតខ្លាំងរហូតដល់ហើម និងឈឺ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញកត្តាប្រឈមនឹងជំងឺឬសដូងបាតដែលកើតឡើងញឹកញាប់នោះមានដូចជា៖
- កំពុងតែទល់លាមក ឬរាករូសរ៉ាំរ៉ៃ ឬប្រឹងជុះពេលបន្ទោបង់ម្តងៗ
- កំពុងតែមានផ្ទៃពោះ
- មានសមាជិកគ្រួសារណាម្នាក់ដែលធ្លាប់មានជំងឺឬសដូងបាតបែបនេះ
- អង្គុយបន្ទោបង់យូរៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការប្រើប្រាស់ថ្នាំបន្ទន់លាមកច្រើនជ្រុល ដែលអាចបង្កជាបញ្ហាច្រើនដល់មុខងារពោះវៀន៕