តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងនឹងបាក់តេរី និងការរលាកណាស់។ តាំងពីព្យាបាលបញ្ហាដង្ហើមរហូតដល់ការរំលាយខ្លាញ់ដើម្បីបំបាត់អាការៈជំងឺបេះដូង តែបៃតងអាចមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ។ វាក៏ជួយបន្ថយភាពចាស់បានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សារធាតុជាច្រើនដែលមានក្នុងតែបៃតងនឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបង្កើនសង្វាក់នៃការរំលាយអាហារ។ បើសិនជាអ្នកឆ្ងល់ថាតើការញ៉ាំតៃបៃតងអាចជួយសម្រកទម្ងន់បានយ៉ាងដូចម្តេចនោះ ខាងក្រោមនេះគឺជាអ្វីដែលអ្នកចង់ដឹងហើយ៖
- តែបៃតងអាចជួយដល់ការសម្រកទម្ងន់។ ការញ៉ាំតែបៃតងក្តៅ ២ទៅ៣ពែង អាចមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ដែរ
- ចូរព្យាយាមញ៉ាំតែបៃតងនៅពេលព្រឹក ៣០ ទៅ ៤០នាទីមុនពេល ឬក្រោយពេលបាយ ព្រោះជាតិកាហ្វេអ៊ីនប្រហែលជាជួយផ្តល់កម្លាំងនៅពេលព្រឹក។ ជាមួយគ្នានេះដែរ វាក៏ជួយការពារភាពងងុយគេងថែមទៀតផង។ អាស៊ីតអាមីណេ L-theanine អាចផ្តល់ថាមពលបានពេញមួយថ្ងៃ និងបង្ការជាតិកាហ្វេអ៊ីនកុំឲ្យធ្វើការខ្លាំងបាន។
- អ្នកក៏អាចញ៉ាំតែបៃតងមុនពេលហាត់ប្រាណបានដែរ
- អ្នកត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមខណៈពេលកំពុងតែញ៉ាំតែបៃតង។ ចូរដាំទឹកឲ្យពុះ និងប្រាកដថា អ្នកចាក់ទឹកនៅលើតែសប់ក្រោយពេលទុកទឹកដែលដាំពុះនោះចោល ១០នាទីសិន។ ក្រោយមក អ្នកគួរទែញ៉ាំចាំតែបាននៅរយៈពេលមួយនាទីក្រោយហើយ
- តែបៃតងមានច្រើនប្រភេទ ប៉ុន្តែបើសិនជាអ្នកញ៉ាំតែបៃតងដើម្បីសម្រកទម្ងន់ តែបៃតងសុទ្ធ ឬតែបៃតងកៃឆ្នៃតិចតួចទំនងជាមានជីវជាតិច្រើនជាងតែបៃតងផ្សេងពីនេះ
- ថ្វីបើតែបៃតងល្អចំពោះសុខភាពមែនក៏ដោយ តែអ្នកត្រូវតែពិនិត្យផងខណៈពពេលដែលការញ៉ាំវាអាចបង្កជាបញ្ហាធ្ងន់ធ្ងរជាច្រើនសម្រាប់អ្នកជំងឺបេះដូង ឬបញ្ហាសម្ពាធឈាម
- ក្រៅពីសម្រកទម្ងន់ វាក៏ជាទាក់ទងនឹងការដោះស្រាយបញ្ហាផ្សេងទៀតដែរ។ វាត្រូវបានគេអះអាងថា មានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុល និងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទ២
- តែបៃតងក៏ជួយឲ្យស្បែកភ្លឺថ្លា និងស្រស់ស្អាតបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំងនឹងការរលាក និង បង្គ្រប់ជាតិទឹកដល់ស្បែក។ វាក៏ជួយដល់បញ្ហាផ្សេងៗទៀតដូចជា កើតមុន ស្បែកជ្រីវជ្រួញ ស្នាមខ្មៅៗនៅក្រោមភ្នែក៕