ថ្វីបើម៉ាសបិតមុខផ្តល់នូវការការពារដ៏ល្អសម្រាប់គ្រូពេទ្យគ្រប់រូបក្នុងពេលមានវិបត្តិជំងឺកូរ៉ូណានេះក៏ដោយ តែការពាក់ម៉ាសបែបនេះច្រើនម៉ោងពេកក្នុងមួយថ្ងៃ អាចបង្កជាការខូចខាតស្បែកយ៉ាងគួរឲ្យកត់សម្គាល់ផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្នកជំនាញខាងថែរក្សាស្បែកនៅឯសាកលវិទ្យាល័យ Huddersfield បានពន្យល់ និងណែនាំអំពីវិធីព្យាបាលដើម្បីបំបាត់ការខូចខាតស្បែកដែលបណ្តាលមកពីការបែកញើស និងការកកិតម៉ាសច្រើនដងនៅលើច្រមុះ។
សាស្រ្តាចារ្យ Karen Ousey គឺជានាយិកាសាកលវិទ្យាល័យនៃវិទ្យាស្ថាន Institue of Skin Integrity and Infection Prevention ហើយក៏ជាផ្នែកមួយនៃក្រុមដែលប្រមូលការស្រាវជ្រាវលម្អិតចំពោះការខូចខាតដោយសារសម្ពាធពីឧបករណ៍វេជ្ជសាស្រ្តទាំងអស់រួមទាំងម៉ាសផងដែរ។ លោកបាននិយាយថា “អ្នកពាក់ម៉ាសនឹងបែកញើសនៅក្រោមម៉ាស ហើយក៏បង្កជាការកកិតច្រើន រហូទដល់មានការខូចខាតដោយសារតែសម្ពាធនៅលើថ្ពាល និងច្រមុះ។ វាក៏អាចជាទឹកភ្នែកស្រក់នៅលើស្បែកដោយសារតែវាអាចនាំឲ្យមានការបង្ករោគដែលធ្ងន់ធ្ងរ។ ម៉ាសដែលគ្រូពេទ្យកំពុងតែពាក់គឺត្រូវនឹងមុខល្អ ដូច្នេះបើសិនជាពួកគេបន្ថែមសម្លៀកបំពាក់ទៅលើស្បែកនៅក្រោមម៉ាសទៀតក្រោយពីពាក់ត្រូវហើយ ឱកាសដែលនាំឲ្យម៉ាសនោះពាក់លែងត្រូវមុខក៏មានច្រើនដែរ។
គាត់បានណែនាំថា អ្នកដែលពាក់ម៉ាសគួរតែថែរក្សាស្បែកឲ្យនៅស្អាតល្អ មានជាតិទឹកគ្រប់គ្រាន់ និងសំណើម ហើយក្រែមលាបលើស្បែកគួរតែប្រើយ៉ាងហោចណាស់កន្លះម៉ោងមុនពាក់ម៉ាស។ គាត់បាននិយាយបន្ថែមទៀតថា “(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យើងកំពុងតែឲ្យយោបល់ថា សម្ពាធចេញពីម៉ាសគួរតែបន្ធូរវិញជារៀងរាល់ពីរម៉ោងម្តង។ ដូច្នេះអ្នកត្រូវតែនៅឆ្ងាយពីអ្នកជំងឺសិនដើម្បីបន្ធូរសម្ពាធក្នុងតំបន់មានសុវត្ថិភាព និងសម្អាតស្បែកឡើងវិញ”។ រឿងនេះយើងអាចធ្វើបានសម្រាប់មនុស្សគ្រប់គ្នាដូចជា អ្នកធ្វើការតាមហាងដែលពាក់ម៉ាសជាប់ ដូច្នេះគួរតែយកដំបូន្មាននេះទៅអនុវត្តដើម្បីសម្អាតស្បែក សម្ងួតញើស និងជូតញើសចេញផង៕