សម្រាប់ឪពុកម្តាយភាគច្រើនក្រោយពីដឹងថាពួកគេមានផ្ទៃពោះហើយ សំណួរចំបងបំផុតដែលពួកគេចង់បានចម្លើយលឿនបំផុតនោះគឺ តើជាកូនប្រុស ឬស្រី? ដំណឹងល្អនោះគឺថា អ្នកមិនបាច់រងចាំដល់កូនកើតទើបដឹងឡើយ។ ករណីភាគច្រើនការថតអេកូអាចកំណត់ដឹងថាកូនអ្នកជាភេទស្រី ឬប្រុសនៅពេលអាយុគ័រចាប់ពី ១៦សប្តាហ៍ឡើងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែដោយសារតែការថតអេកូមិនអាចប្រាកដ ១០០ភាគរយបាន ហើយក៏មិនមានជម្រើសធ្វើតេស្តលឿនណាផ្សេងទៀតនោះ អ្នកប្រហែលជាអាចប្រើប្រាស់ទីតាំងរបស់ស្បូនដើម្បីទាយដឹងភេទរបស់កូន។
យោងទៅតាមអំណះអំណាងខ្លះ ការដែលសុកកាច់សម្បុកនៅខាងមុខនៃស្បូនបញ្ជាក់ថា អ្នកកំពុងតែមានកូនស្រី ខណៈពេលដែលកាច់ខាងក្រោយជាកូនប្រុស។ ប៉ុន្តែតើវាគឺជាការទាយដ៏សុក្រិតមែនឬអត់?
ក្នុងពេលមានផ្ទៃពោះ មានកោសិកាពីរប្រភេទត្រូវបានបង្កើតឡើង ដោយមួយសម្រាប់បង្កើតជាកូន និងមួយទៀតបង្កើតជាសុក។ សុកគឺជាសរីរាង្គមួយប្រភេទដែលមាននាទីផ្តល់អុកស៊ីសែន និងជីវជាតិចិញ្ចឹមកូន និងបញ្ចេញកាកសំណល់ផងដែរ។ ចំពោះទីតាំងរបស់សុកអាចស្ថិតនៅខាងមុខ ខាងក្រោយ ឆ្វេង ឬស្តាំ នៃក្នុងស្បូន។ ប៉ុន្តែការកាច់សម្បុករបស់ស្បូនកើតឡើងញឹកញាប់បំផុតគឺនៅខាងមុខ និងក្រោយ។ មានទ្រឹស្តីមួយនិយាយថា ជំហរនៃការគេងក្រោយពីមានផ្ទៃពោះរួចអាចមានឥទ្ធិពលទៅលើទីតាំងរបស់សុក ប៉ុន្តែរឿងនេះមិនត្រូវបានធ្វើការស្រាវជ្រាវនៅឡើយទេ។
គំនិតមួយដែលនិយាយថា ទីតាំងរបស់សុកអាចបញ្ជាក់អំពីភេទរបស់កូនមិនមែនជារឿងថ្មីនោះទេ។ យោងទៅតាមសារព័ត៌មានមួយដែលធ្វើឡើងដោយវេជ្ជបណ្ឌិត Saad Ramzi Ismail បាននិយាយថា នៅពេលសុកកាច់សម្បុកនៅខាងស្តាំ នោះកូនទំនងជាងាយនឹងមានភេទប្រុស ខណៈពេលខាងឆ្វេង ជាភេទស្រីវិញ។ ការសិក្សានេះបានដាក់ចំណងជើងថា The Relationship Between Placental Location and Fetal Gender ប៉ុន្តែយើងមិនអាចរកបានតាមអ៊ីនធើណេតឡើយ។ ជាអកុសល រឿងនេះមិនបានបញ្ជាក់អំពីទីតាំងរបស់សុកដែលស្ថិតនៅខាងមុខ និងក្រោយនោះទេ។
អ្វីដែលជាការពិតនោះគឺថា វាមិនមានអំណះអំណាង ឬការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីទ្រឹស្តីនៃទំនាក់ទំនងនៃការកាច់សម្បុកស្បូននៅខាងមុខ និងការមានកូនភេទស្រីឡើយ។ ការសិក្សាមួយដែលធ្វើក្នុងឆ្នាំ ២០១៤ បានវាយតម្លៃទៅលើសុកចំនួន ២០០ ដែលមានខាងមុខ ១០៣ និងខាងក្រោយ ៩៧។ ជាលទ្ធផលបានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះជាភេទស្រីមាន ៧២.៨ភាគរយ មានសុកនៅខាងមុខ ខណៈពេលដែលស្រ្តីមានផ្ទៃពោះជាភេទប្រុសមាន ២៧.២ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះរឿងនេះត្រូវការការស្រាវជ្រាវបន្ថែមច្រើនទៀត ហើយការដែលមានសុកនៅខាងមុខក៏មិនអាចបញ្ជាក់ថា អ្នកពិតជាមានកូនស្រីដែរ៕