អ្នកប្រហែលជាសម្គាល់ដឹងថា វីតាមីន C ត្រូវបានគេចែកចាយតាមបណ្តាញសង្គមថាអាចជួយមនុស្សយើងឲ្យឆ្លងជំងឺកូវីដ១៩ហើយ។ ខណៈពេលដែលអ្នកស្រាវជ្រាវ និងគ្រូពេទ្យជាច្រើនកំពុងតែសិក្សាទៅលើឥទ្ធិពលនៃការចាក់វីតាមីន C កម្រិតខ្ពស់តាមសរសៃទៅលើអ្នកជំងឺកូវីដ១៩ ប៉ុន្តែគ្មានថ្នាំបំប៉នណាមួយដែលអាចបង្ការ ឬព្យាបាលកូវីដ១៩នេះឡើយរួមទាំងវីតាមីន C នេះផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅជាវីតាមីន C?
វីតាមីន C គឺជាជីវជាតិដ៏សំខាន់មួយដែលមានមុខងារច្រើនក្នុងរាងកាយមនុស្សយើង។ វាគឺជាអង់ទីអុកស៊ីដង់ដ៏មានសក្តានុពល មានន័យថា វាអាចទៅបន្សាបរ៉ាឌីកាលសេរីក្នុងរាងកាយ និងជួយបង្ការការខូចខាតរបស់កោសិកាដោយសារតែមូលេគុលមួយនេះផង។ វាក៏ជួយដល់សុខភាពប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងផងដែរ។ សម្រាប់តម្រូវការវីតាមីន C ប្រចាំថ្ងៃគឺ ៩០មីលីក្រាមក្នុងមួយថ្ងៃ ប៉ុន្តែស្រ្តីបំបៅដោះកូនត្រូវការបន្ថែម ៣០មីលីក្រាមទៀត និងអ្នកជក់បារីត្រូវការបន្ថែម ៣៥មីលីក្រាមទៀត។ យ៉ាងណាមិញ យើងអាចទទួលបានវីតាមីន C យ៉ាងងាយពីរបបអាហាដូចជា៖ ផ្លែក្រូចទំហំមធ្យមមួយផ្លែអាចផ្តល់វីតាមីន C តាមតម្រូវការប្រចាំថ្ងៃ ៧៧ភាគរយ ប្រូខូលីឆ្អិន ១៦០ក្រាម អាចផ្តល់វីតាមីន C បាន ១១២ភាគរយ។
តើវាមានឥទ្ធិពលទៅលើប្រព័ន្ធភាពស៊ាំដូចម្តេចទៅ?
វីតាមីន C មានឥទ្ធិពលទៅលើសុខភាពប្រព័ន្ធភាពស៊ាំច្រើនរបៀប។ អង់ទីអុកស៊ីដង់របស់វាអាចបន្ថយការរលាក ដែលអាចពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំបាន។ វាក៏ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អដែរតាមរយៈការបង្កើនការផលិតកូឡាជែន ជួយដល់ស្បែកធ្វើការកាន់តែល្អក្នុងការទប់ស្កាត់ការជ្រៀតចូលរបស់មេរោគពីខាងក្រៅស្បែក និងជួយរបួសឆាប់ជា។
តាមការសិក្សាមួយដែលធ្វើទៅលើប្រសិទ្ធភាពរបស់វីតាមីន C ក្នុងការប្រឆាំងនឹងវីរុសដែលបង្កជំងឺផ្តាសាយបានឲ្យដឹងថា វីតាមីន C មិនបានធ្វើឲ្យអ្នកមិនងាយកើតជំងឺផ្តាសាយទេ តែវាប្រហែលជាជួយអ្នកជាពីជំងឺនេះកាន់តែលឿន និងបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះ។ មានអំណះអំណាងខ្លះទៅលើការសិក្សាលើមនុស្សដែលចាក់វីតាមីន C កម្រិតខ្ពស់តាមសរសៃ អាចបន្ថយការរលាកសួតលើជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺផ្តាសាយជ្រូក H1N1 ឬវីរុសផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើវីតាមីន C លើសតម្រូវការប្រចាំថ្ងៃខ្ពស់ពេក មិនទាន់មានការស្រាវជ្រាវណាមួយគ្រប់គ្រាន់គាំទ្រនៅឡើយទេ ជាពិសេសការរលាកសួតតែម្តង។ អ្នកក៏មិនគួរណាប្រើថ្នាំបំប៉នវីតាមីន C កម្រិតខ្ពស់តាមការលេបដែរ ដោយសារតែវាអាចធ្វើឲ្យមានផលរំខានជាការរាករូសបាន។
ទំនាក់ទំនងរវាងវីតាមីន C និង ជំងឺកូវីដ១៩
អត្ថបទមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Chinese Journal of Infection Diseases បានឲ្យដឹងថា សមាគមន៍វេជ្ជសាស្រ្តសៀងហៃបានប្រកាសជាសាធារណៈទឡើការប្រើប្រាស់វីតាមីន C កម្រិតខ្ពស់ដើម្បីជាការព្យាបាលអ្នកជំងឺកូវីដ១៩ដែលសម្រាកក្នុងមន្ទីរពបេទ្យ។ កម្រិតប្រើប្រាស់ដែលខ្ពស់ជាងតម្រូវការប្រចាំថ្ងៃនោះត្រូវបានណែនាំឲ្យប្រើជាការចាក់តាមសរសៃវ៉ែនដើម្បីពង្រឹងដល់មុខងាររបស់សួត ដែលអាចជួយអ្នកជំងឺចៀសផុតពីការប្រើម៉ាស៊ីនសប់ផ្លូវដង្ហើមបាន។
លើសពីនេះទៅទៀត តាមការរំលឹកឡើងវិញក្នុងឆ្នាំ ២០១៩បានរកឃើញថា ការព្យាបាលដោយវីតាមីន C កម្រិតខ្ពស់ទាំងការលេប និងចាក់តាមសរសៃ ប្រហែលជាជួយបន្ថយស្ថានភាពអ្នកជំងឺពីការត្រូវការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) មកត្រឹមព្យាបាលធម្មតាវិញបាន ៨ភាគរយ និងបន្ថយរយៈពបេលនៃការប្រើម៉ាស៊ីនសប់ដង្ហើមបាន ១៨.២ភាគរយដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថា វីតាមីន C មិនមែនជាផ្នែកស្តង់ដារមួយសម្រាប់គម្រោងព្យាបាលជំងឺកូវីដ១៩ឡើយ ដោយសារតែមិនទាន់មានអំណះអំណាងគាំទ្ររឿងនេះនៅឡើយ៕