អាការៈនៃជំងឺហឺត គឺអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់ថ្នាំដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណារបៀបនៃការរស់នៅនិងរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ទល់ជាមួយជំងឺហឺត ៖
១. ខ្ញី
ខ្ញីជាអាហារដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺហឺតដោយវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកទប់ស្កាត់អាការៈនៃជំងឺ។ អ្នកក៏អាចទទួលទានតែខ្ញីលាយឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃផងដែរដើម្បីធូរស្បើយពីអាការៈនៃជំងឺហឺត។
២. កាហ្វេ
ជាតិកាហ្វេអ៊ីនក្នុងកាហ្វេក៏អាចជួយទប់ទល់អាការៈនៃជំងឺហឺតបានយ៉ាងប្រសើរផងដែរ។ កាហ្វេខ្មៅក្ដៅៗមួយពែងពិតជាអាចជួយសម្រួលដល់ការដកដង្ហើមរបស់អ្នកជំងឺហឺតគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនទទួលទានច្រើនលើសចៀសវាងផលប៉ះពាល់។
៣. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ចាំបាច់ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ នេះមានន័យថាការទទួលទានត្រីសម្បូរខ្លាញ់ជាប្រចាំអាចជួយទប់ស្កាត់ជំងឺហឺតគួរឱ្យកត់សម្គាល់។
៥. ទឹក
វិធីដ៏ងាយបំផុតដើម្បីទប់ស្កាត់អាការៈនៃជំងឺហឺតមិនឱ្យកើតឡើង គឺការទទួលទានទឹកបានគ្រប់គ្រាន់រាល់ថ្ងៃជាប្រចាំ។នោះក៏ព្រោះតែបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយអាចបង្កអោយអាការៈនៃជំងឺហឺតធ្វើទុក្ខ៕