ប្រសិនជាអ្នកចង់ឲ្យក្រពះអ្នកមានសុខភាពល្អ អ្នកគួរតែចៀសទម្លាប់ទាំង១០នេះ ទើបអាចរក្សាក្រពះអ្នកឲ្យដំណើរការល្អ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកពិសារបាយម្តងៗ អ្នកមិនគួរញ៉ាំទាំងបង្ខំ ហើយបរិភោគច្រើនខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នកមិនអាចដំណើរការបានល្អឡើយ។ ដូចនេះ ក្រពះអ្នកនឹងងាយខូចក្នុងរយៈពេលយូរ។

2. អ្នកមិនគួរពិសារអាហារដែលផ្អាប់ទុកយូរ និងអាហារដែលសម្បូរខ្លាញ់ឡើយ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យក្រពះអ្នកកើតជំងឺយ៉ាងងាយ។

3. នៅពេលដែលអ្នកបរិភោគផ្លែទ្រលាប់ អ្នកមិនគួរញ៉ាំច្រើនហួសកំណត់ឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់។

4. អ្នកមិនគួរញ៉ាំស្រាច្រើនក្នុងពេលតែមួយឡើយ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកចេញឈាម ហើម ឬរលួចជាដើម។ ដូចនេះ អ្នកគួរតែជ្រើសរើសស្រាដែលមានជាត់អាល់កុលទាប ហើយកុំពិសារច្រើន ទើបអាចការពារក្រពះអ្នកឲ្យមានសុខភាពល្អ។

5. បារី ក៏អ្នកមិនគួរជក់ច្រើនដែរ ព្រោះផ្សែងអាចឆ្លងកាត់សួតចូលទៅក្នុងក្រពះ ដោយអាចបំផ្លាញក្រពះអ្នកយ៉ាងងាយជាទីបំផុត។

6. អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារដែលឆៅទាំងឡាយ ព្រោះអាហារទាំងនោះ នឹងអាចធ្វើឲ្យក្រពះអ្នកកើ់តមានបញ្ហាយ៉ាងងាយ។ ដូចនេះ បើអ្នកមិនចង់មានជំងឺក្រពះ អ្នកមិនគួរញ៉ាំអាហារឆៅច្រើនឡើយ។

7. អ្នកគួរតែបរិភោគបាយឲ្យបានទៀងពេល ដោយទោះបីជាអ្នករវល់យ៉ាងណាក៏ដោយព្រោះបើអ្នកគិតតែរឿងការងារ ហើយមិនពិសារបាយ នោះក្រពះអ្នកមិនអាចទ្រាំទ្ររួចទេ។

8. អ្នកមិនគួរមិនញ៉ាំអាហារថ្ងៃត្រង់ ហើយបែរជាពិសារច្រើននូវអាហារពេលល្ងាចនោះទេ។ ម្យ៉ាងទៀត អ្នកក៏មិនគួរញ៉ាំអាហារសម្រន់ មុនពេលគេងដែរ ព្រោះវាអាចផ្តល់សម្ពាធដល់ក្រពះអ្នកបាន ដោយធ្វើឲ្យពិបាកដំណើរការជាទីបំផុត។

9. កាហ្វេ និងតែក្រាស់ ក៏អ្នកគួរតែចៀសដែរ ដើម្បីសុខភាពរបស់ក្រពះអ្នក។ ដូចនេះ បើអ្នកមិនចង់ឲ្យក្រពះអ្នកឆាប់ផ្ទុះ អ្នកគួរតែចៀសពីទម្លាប់ទាំង៩ខាងលើនេះឲ្យឆ្ងាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង