ការរលាកក្នុងរាងកាយអាចជារឿងល្អនិងអាក្រក់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរលាកធម្មតា គឺជាប្រតិកម្មរបស់អ្នកប្រព័ន្ធភាពស៊ាំតបទៅនឹងរបួស ឬការឆ្លងមេរោគដែលជួយពន្លឿនការរព្យាបាល។ ប៉ុន្តែចំពោះការរលាករ៉ាំរ៉ៃវិញអាចនាំអោយមានជំងឺផ្សេងៗ និងកើនទម្ងន់។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ ៖
១. គ្រាប់ធញ្ញជាតិវាល់ណឺត
ជាប្រភពដ៏ប្រសើរនៃអាស៊ីត alpha-linolenic acid ដែលបំលែងជាអាស៊ីតខ្លាញ់អូមេហ្កា ៣ EPA និង DHA ក្នុងរាងកាយ។ DHA ជួយកត់បន្ថយការរលាកនិងការពារកោសិកាពីហានិភ័យនៃបញ្ហានេះ។
២. ប្រេងអូលីវ
ជាប្រភពដ៏ប្រសើរនៃសារធាតុ oleocanthal ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកកាត់បន្ថយអាការៈឈឺចាប់គួរឱ្យកត់សម្គាល់ផងដែរ។
៣. ត្រីសម្បូរខ្លាញ់
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយទប់ស្កាត់កាត់បន្ថយការរលាកក្នុងរាងកាយ។
៤. ប៉េងប៉ោះ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ជួយទប់ស្កាត់និងកាត់បន្ថយការរលាកពេញក្នុងរាងកាយរួមបញ្ចូលទាំងសួត។
៥. បន្លែបៃតង
មានផ្ទុកសម្បូរទៅដោយវីតាមីននិងជាតិរ៉ែចាំបាច់ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់កាត់បន្ថយការរលាកគួរឱ្យកត់សម្គាល់។
៦. រមៀត
នេះក៏ព្រោះតែរមៀតមានផ្ទុកនូវសារធាតុ curcumin ដែលជួយប្រយុទ្ធប្រឆាំងនឹងការរលាក។
៧. ខ្ញី
ជាប្រភពនៃសារប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពលប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពីការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។
៨. ផ្លែបឺរ
មានផ្ទុកជាតិខ្លាញ់ល្អ monounsaturated ជាតិសសៃ វីតាមីន ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយបានយ៉ាងប្រសើរ៕