មែនអាចបាត់មែនតើស!!! ការរួមភេទពិតជាអាចជួយបំបាត់ការឈឺក្បាលបែបប្រកាំងលើមនុស្សមួយចំនួនបាន។ ប៉ុន្តែមានរឿងច្រើនទៀតក្នុងការបំបបាត់ការឈឺក្បាលប្រភេទនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើវាអាស្រ័យទៅលើប្រភេទនៃការឈឺក្បាលដែរទេ?
យោងទៅតាមអ្វីដែលយើងបានដឹងនោះគឺថា មនុស្សខ្លះអាចប្រើវិធីរួមភេទដើម្បីបំបាត់ការធ្វើទុក្ខដោយសារតែឈឺក្បាលបែបប្រកាំង និងឈឺក្បាលបែប Cluster បាន។ ចាស់ៗនិយាយថា ការរួមភេទក៏អាចបំបាត់ការឈឺក្បាលប្រភេទផ្សេងៗទៀតបានដែរ។ ប៉ុន្តែអ្នកគួរតែដឹងថា អ្នកខ្លះបែរជាឈឺក្បាលកាន់តែខ្លាំងវិញនៅពេលរួមភេទ។
តើការរួមភេទប្រភេទណាដែលយើងកំពុងតែនិយាយនេះ?
រាល់ការរួមភេទទាំងអស់ដែលឈានទៅរកការដល់ចំណុចកំពូលទំនងជាងាយនឹងទទួលបានប្រយោជន៍បែបនេះណាស់។ រឿងនេះអាចជាការរួមភេទតែឯង ឬមានដៃគូ។ ការស្រាវជ្រាវជាច្រនើក៏ត្រូវការធ្វើឡើងដើម្បីយល់ដឹងកាន់តែច្បាស់ថា តើការរួមផេទអាចបំបាត់ការឈឺក្បាលដោយរបៀបណា ប៉ុន្តែការឈានដល់ចំណុចកំពូលហាក់បីដូចជា រឿងអស្ចារ្យមួយសន្រាប់ព្យាបាលការឈឺក្បាលអ៊ីចឹង។
តើវាមានប្រសិទ្ធភាពបែបណាទៅ?
អ្នកស្រាវជ្រាវនៅតែមិនប្រាកដច្បាស់ថា តើការរួមភេទអាចបំបាត់ការឈឺក្បាលដូចម្តេច ប៉ុន្តែគេសង្ស័យថា ការកើនឡើងនៃអ័រម៉ូន Endorphins ក្នុងពេលមានសម្រើបផ្លូវភេទ និងឈានដល់ចំណុចកំពូលដើរតួនាទីដ៏សំខាន់។ អ័រម៉ូន Endorphin គឺជាសារធាតុបំបាត់ការឈឺចាប់បែបធម្មជាតិរបស់ខួរក្បាល ហើយក៏ដើរតួនាទីដូចជាថ្នាំអាភៀនដែរ។ វាអាចបំបាត់ការឈឺចាប់បានយ៉ាងលឿន ដែលលឿនជាង ការចាក់ថ្នាំ Morphine តាមសរសៃទៅទៀត។
ការកើនឡើងយ៉ាងខ្លាំងរបស់អ័រម៉ូន Endorphins នៅពេលមានអារម្មណ៍ផ្លូវភេត អាចធ្វើឲ្យការឈឺក្បាលនោះទៅជាស្ពឹក និងបំបាត់អាការៈឈឺក្បាលផ្សេងៗទៀតបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំនាញខ្លះជឿថា ការឈានដល់ចំណុចកំពូលនៃការរួមភេទមានឥទ្ធិពលដូចគ្នានឹងការភ្ញោចខួរក្បាលកម្រិតខ្លាំងរហូតដល់ឈឺក្បាលបែប Cluster ផងដែរ៕