មានពេលវេលាច្រើនណាស់ដែលអ្នកអាចយល់ថាខ្លួនឯងពិបាកក្នុងការគេងនៅពេលយប់ ឬចេះតែភ្ញាក់រហូតពេញមួយយប់ ឬឆាប់ភ្ញាក់ពីគេងពេក។ បើសិនជាអ្នកយល់ថា អាការៈទាំងនេះកើតឡើងញឹកញាប់ពេក អ្នកប្រហែលជាមានបញ្ហាគេងមិនលក់ហើយ។ មនុស្សម្នាក់ត្រូវតែគេងពី ៧ ទៅ៨ម៉ោងក្នុងមួយយប់ទើបមានសុខភាពល្អ។ បើសិនជាអ្នកចេះតែភ្ញាក់ពីគេង អ្នកប្រហែលជាមានបញ្ហាផ្លូវចិត្តដូចជា ថប់អារម្មណ៍ និងបាក់ទឹកចិត្តហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តេស ការងារមិនទៀងទាត់ពេលវេលា របៀបរស់នៅមិនផ្តល់សុខភាព ការញ៉ាំគ្រឿងស្រវឹងច្រើនពេក ការញៀនថ្នាំ ការធាត់ជ្រុល និងបាក់ទឹកចិត្ត ត្រូវបានគេរកឃើញថា ជាដហេតុនាំឲ្យគេងមិនលក់ទាំងអស់។ ខាងក្រោមនេះគឺជាដំណោះស្រាយខ្លះៗអំពីការគេងមិនលក់ដែលអ្នកអាចធ្វើបាន
រក្សាទម្លាប់ការគេងឲ្យបានត្រឹមត្រូវ
អ្នកត្រូវតែរក្សាទម្លាប់នៃការគេងឲ្យបានល្អតាមរយៈការចូលគេងពីព្រលប់។ អ្នកត្រូវតែប្រាកដថា អ្នកគេង និងភ្ញាក់ទៀងពេលវេលាារៀងរាល់ថ្ងៃដើម្បីបង្វឹករាងកាយឲ្យភ្ញាក់ទៀងពេល។ បើសិនអ្នកចូលគេងលឿន នោះអ្នកនឹងឆាប់ភ្ញាក់ដែរ ដូច្នេះចូរធានាថា អ្នកត្រូវតែធ្វើទៅតាមទម្លាប់នេះឲ្យបានរហូត។
ចៀសវាងផលិតផលមានជាតិកាហ្វេអ៊ីន
អ្នកត្រូវតែចៀសវាងផលិតផលមានជាតិកាហ្វេអ៊ីនដូចជា តែ និងកាហ្វេមុនពេលគេងបើសិនជាអ្នកយល់ថាខ្លួនឯងពិបាកគេង ដោយសារតែឥទ្ធិពលរបស់វាអាចមានរយៈពេលច្រើនម៉ោងឯណោះ ដែលធ្វើឲ្យកាន់តែពិបាកគេងថែមទៀត។ វាក៏ជួយបង្ការការគេងលក់ខ្លាំងពេកដែរ។ ផ្ទុយទៅវិញ ចូរញ៉ាំទឹកដោះគោក្តៅឧណ្ហៗវិញ។
ហាត់ប្រាណ
ដើម្បីរស់នៅមានសុខភាពល្អ និងគេងគ្រប់គ្រាន់ អ្នកត្រូវតែហាត់ប្រាណជាទៀងទាត់។ ការហាត់ប្រាណប្រហែលជាធ្វើឲ្យអ្នកមានរាងសមសួន និងជួយឲ្យមានសុខភាពល្អ និងគេងលក់កាន់តែស្រួលផង។ ប៉ុន្តែចូរប្រាកដថា អ្នកមិនបានហាត់ប្រាណមុនពេលគេងឡើយ ព្រោះវាអាចធ្វើឲ្យគេងមិនលក់វិញ។
បន្ថយការមើលកញ្ចក់ស្គ្រីន
ចូរប្រាកដថា អ្នកមិនបានប្រើប្រាស់ទូរស័ព្ទ ឬឡេបថប់មុនពេលគេងឡើយ។ មនុស្សម្នាក់ត្រូវតែកាត់បន្ថយពេលវេលាមើលកញ្ចក់ស្គ្រីនមុនពេលគេង ព្រោះវាអាចរំខានដល់ការគេង និងនាំឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរថែមទៀត។ រាល់សកម្មភាពទាំងនេះនឹងភ្ញោចដល់ខួរក្បាលបាន ដូច្នេះវានឹងធ្វើឲ្យពិបាកដល់ការគេងកាន់តែខ្លាំង។
ចៀសវាងការញ៉ាំអាហារភ្លាមៗមុនគេង
ការញ៉ាំអាហារភ្លាមមុនគេងអាចភ្ញោចដល់ប្រព័ន្ធភាពស៊ាំធ្វើការ ដែលជាហេតុនាំឲ្យកាន់តែពិបាកគេងថែមទៀត។ ជាមួយគ្នានេះដែរ ចូរចៀសវាងការញ៉ាំទឹកច្រើនពេកនៅពេលយប់ និងមុនពេលគេង ព្រោះវានឹងធ្វើឲ្យប្លោកនោមមានសកម្មភាព នៅពេលយប់បាន។
ចៀសវាងការគេងថ្ងៃ
បើសិនជាអ្នកគេងថ្ងៃច្រើនពេក វាពិតជាធ្វើឲ្យអ្នកកាន់តែពិបាកគេងនៅពេលយប់ថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វានឹងបង្កើតជាភាពស្រ្តេស និងថប់អារម្មណ៍កាន់តែខ្លាំង ដូច្នេះអ្នកត្រូវតែចៀសវាងការគេងថ្ងៃដោយសារតែវានឹងប៉ះពាល់ដល់គុណភាពនៃការគេងពេលយប់បាន៕