បុរសដែលមានបញ្ហាផ្លូវភេទ ឬលិង្គមិនអាចឡើងរឹងបាន ឬហៅថា Erectile Dysfunction ត្រូវបានអ្នកស្រាវជ្រាវជាច្រើននិយាយថា មានការប្រឈមខ្ពស់នឹងការស្លាប់ដោយមិនគិតអំពីកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់គាត់ឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការដែលលិង្គមិនឡើងរឹង មានន័យថា បុរសមិនអាចឲ្យលិង្គឡើងរឹង ឬរក្សាភាពរឹងរបស់លិង្គបានក្នុងពេលមានសកម្មភាពផ្លូវភេទ។ អ្នកស្រាវជ្រាវ Leen Antonio មកពី KU Leuven-University Hospital ក្នុងប្រទេសប៊ែលហ្ស៊ិក និយាយថា ដោយសារតែជំងឺសរសៃឈាម និងការចុះទាបរបស់អ័រម៉ូនតេស្តូស្តេរ៉ូនអាចមានឥទ្ធិពលទៅលើមុខងារនៃការឡើងរឹងរបស់លិង្គ ហើយវាក៏ជាអាការៈផ្លូវភេទដែលអាចរកឃើញដំបូងគេនៃការប្រឈមនឹងជំងឺបេះដូងសរសៃឈាម និងការស្លាប់ដោយសារតែជំងឺដែរ។ ការចុះទាបរបស់អ័រម៉ូនតេស្តូស្តេរ៉ូនជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងការស្លាប់លើបុរសវ័យកណ្តាល និងចំណាស់ ប៉ុន្តែលទ្ធផលពីការសិក្សាធំៗគឺមិនដូចគ្នាទាំងអស់ឡើយ។
សម្រាប់បុរសដែលមានចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនសរុបធម្មតា មានអាការៈផ្លូវភេទ ជាពិសេសលិង្គមិនឡើងរឹងទៀត អាចប្រឈមនឹងការស្លាប់រហូតដល់ ៥១ភាគរយនៅពេលប្រៀបធៀបជាមួយបុរសដែលគ្មានអាការៈទាំងនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា បុរសដែលមានចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនទាប និងមានបញ្ហាផ្លូវភេទទៀត គឺប្រឈមខ្លាំងនឹងការស្លាប់នៅពេលប្រៀបធៀបជាមួយបុរសដែលមានអ័រម៉ូនតេស្តូស្តេរ៉ូនធម្មតា និងមិនមានអាការៈផ្លូវភេទអ្វីទាំងអស់៕