បើសិនជាអ្នកមានជំងឺបេះដូង យកល្អគួរតែគ្រប់គ្រងកូឡេស្តេរ៉ុល សម្ពាធឈាម និងទម្ងន់ឲ្យបានល្អ។ ការធ្វើបែបនេះក៏អាចពង្រឹងដល់សុខភាពទូទៅផងដែរ។ អាហារមានជាតិខ្លាញ់ខ្ពស់មានដូចជា៖
- ប័រ(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រែម
- អាហារឆា ឬចៀន
- សាច់កៃឆ្នៃ
- អាហារមិនផ្តល់សុខភាពដូចជា ដំឡូងចំណិតចៀន ឬការ៉េមជាដើម។
ភាគច្រើនអាហារខាងលើនេះមានជាតិសូដ្យូមខ្ពស់ ដែលអាចធ្វើឲ្យជំងឺសរសៃឈាមបេះដូងកាន់តែធ្ងន់ធ្ងរទៅៗ តាមរយៈធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ អាហារមានជាតិសូដ្យូមខ្ពស់ផ្សេងទៀតដែលគួរតែចៀសវាងនោះមានដូចជា៖
- អំបិលសម្រាប់ថែមក្រៅ
- អាហារវិចខ្ចប់
- អាហារតាមភោជនីយដ្ឋាន។
ខាងក្រោមនេះគឺជាគន្លឹះខ្លីៗដែលអាចពង្រឹងដល់របបអាហារអ្នកនៅពេលកំពុងតែរស់នៅជាមួយជំងឺសរសៃឈាមបេះដូង៖
- ចូរទុកដាក់ផ្លែឈើ និងបន្លែឲ្យមានរួចជាស្រេច ជាពិសេសដាក់ក្នុងទូរទឹកកកតែម្តង។ ចូរហាន់វាជាចំណិតៗដើម្បីធ្វើជាអាហារសម្រន់នៅចន្លោះពេលញ៉ាំអាហារ
- ចូរបន្ថយទំហំបាយដែលអ្នកញ៉ាំ។ ការបន្ថយបែបនេះអាចជួយឲ្យអ្នកញ៉ាំកាឡូរី ខ្លាញ់ និងជាតិប្រៃកាន់តែតិច
- ចូរចម្អិនជាមួយនឹងមឺមថ្នាំចិន។ ចូរជំនួសការប្រើអំបិល តែអ្នកអាចប្រើមឺមថ្នាំចិនដើម្បីបង្កើនក្លិន និងរសជាតិរបស់អាហារបាន។ នៅពេលទិញអាហារកំប៉ុងមកទុកញ៉ាំ ចូរពិនិត្យរកមើលអាហារណាដែលមានជាតិប្រៃតិច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអានការណែនាំក្នុងស្លាកសញ្ញារបស់អាហារ និងចៀសវាងអាហារណាដែលមានខ្លាញ់ និងសូដ្យូមខ្ពស់៕