នៅពេលដែលអ្នកមើលថែទាំកូន អ្នកត្រូវតែដឹងពីវិធីនៃការមើលថែទាំកូនទើបកូនអ្នកអាចក្លាយជាក្មេងល្អ។ ដូចនេះតើមានវិធីមើលថែបែបណាដែលអាចបំផ្លាញកូនបាន?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខ្លាចកូនយំ ឲ្យគេញ៉ាំនំ
នៅពេលដែលកូនយំ អ្នកបែរជាយកស្ករគ្រាប់ និងនំចំណីផ្សេងៗដើម្បីលួងកូនទៅវិញ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលកូនញ៉ាំច្រើន វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន ដែលអាចធ្វើឲ្យខួរក្បាលគេលូតលាស់មិនបានល្អ ហើយធ្វើឲ្យគេមិនចង់ញ៉ាំបាយទៀតផង។
ខ្លាចកូនឃ្លាន ដេញតាមបញ្ចុកបាយកូន
មានអ្នកម្តាយមួយចំនួនខ្លាចកូនឃ្លាន ក៏រត់ដេញតាមកូនដើម្បីបញ្ចុកបាយ នេះជាទម្លាប់ដែលមិនល្អមួយដែលអ្នកមិនគួរធ្វើ ព្រោះវាអាចធ្វើឲ្យកូនមានទម្លាប់អាក្រក់ ធ្វើឲ្យគេគ្មានភាពឯករាជ្យ ម្យ៉ាងទៀតវាអាចធ្វើឲ្យកូនញ៉ាំលឿនពេកដែលពិបាកទំពារឲ្យម៉ត់ នោះវានឹងអាចរារាំងមិនឲ្យក្រពះកូនរំលាយអាហារបានល្អឡើយ ថែមទាំងអាចធ្វើឲ្យកូនធាត់ទៀតផង។
ខ្លាចកូនរងារ ពាក់អាវច្រើនជាន់ឲ្យគេ
នៅពេលដែលអ្នកពាក់អាវច្រើនជាន់ឲ្យកូន នោះកូនអ្នកអាចងាយនឹងមានអារម្មណ៍ហប់ ដែលធ្វើឲ្យគេតែងតែរករឿងអ្នក នោះយូរទៅគេនឹងរៀនមានចរឹតបែបនេះ។
រារាំងមិនឲ្យកូនធ្វើអ្វីសោះ
នៅពេលដែលអ្នកតែងតែរារាំងមិនឲ្យកូនធ្វើនេះធ្វើនោះ យូរទៅកូនអ្នកនឹងមិនមានភាពក្លាហានក្នុងខ្លួនឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)