តាមពិតទៅនៅពេលដែលអ្នកញ៉ាំផ្លែឈើ អ្នកត្រូវតែពិសារឲ្យត្រូវពេល ព្រោះពេលវេលាខុសគ្នា ផ្លែឈើនោះក៏បំលែងខុសគ្នាដែរនៅក្នុងរាងកាយអ្នក។ ដូចនេះតើមានពេលណាខ្លះដែលអ្នកគួរតែញ៉ាំនោះ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ពេលព្រឹក

នៅពេលព្រឹក រាងកាយរបស់មនុស្សម្នាក់ៗគឺស្រូបយកសារធាតុចិញ្ចឹមលឿនណាស់ ដូចនេះអ្នកអាចពិសារផ្លែចេក ទំពាំងបាយជូរ ផ្លែសារី ក្រូច និងស្វាយជាដើម នោះវានឹងជំនួយដល់ក្រពះអ្នក។

មុនអាហារថ្ងៃត្រង់

នៅមុនពេលដែលញ៉ាំអាហារថ្ងៃត្រង់ គឺជាពេលវេលាដែលអ្នកមានអារម្មណ៍ឃ្លានបំផុត ដូចនេះបើអ្នកមិនចង់ញ៉ាំច្រើន ហើយលឿនពេកនៅអាហារថ្ងៃត្រង់ អ្នកអាចពិសារផ្លែប៉ោម ក្រូចថ្លុង ឬឳឡឹកបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ហើយមិនសូវញ៉ាំបាយច្រើនឡើយ។

ក្រោយអាហារថ្ងៃត្រង់

នៅពេលដែលអ្នកញ៉ាំអាហារថ្ងៃត្រង់ហើយភ្លាម អ្នកមិនត្រូវពិសារផ្លែឈើភ្លាមនោះទេ អ្នកគួរតែចាំក្រោយពេលមួយម៉ោងទើបអាចញ៉ាំបាន ដោយអ្នកអាចពិសារប៉េងប៉ោះ ម្នាស់ ឬផ្លែគីវីបាន នោះវានឹងអាចជួយអ្នករំលាយអាហារបានល្អ។

ពេលថ្ងៃម៉ោង២ដល់៣

នៅពេលដែលដល់ម៉ោង២ឬ៣ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថានឿយហត់ និងអស់កម្លាំងខ្លាំង ដូចនេះអ្នកអាចញ៉ាំផ្លែចេក ឳឡឹក ក្រូច ផ្លែប៉ោម ឬពុទ្ធ្រាក្រហមបាន នោះវានឹងអាចធ្វើឲ្យអ្នកមានកម្លាំងវិញ។

មុនពេលចូលគេង 

នៅមុនពេលដែលអ្នកចូលគេង អ្នកមិនត្រូវញ៉ាំផ្លែឈើដែលពិបាកធ្វើឲ្យអ្នករំលាយអាហារនោះទេ ដោយអ្នកអាចញ៉ាំពុទ្ធ្រាក្រហម ក្រូច ឬក្រូចថ្លុងជាដើម នោះវានឹងជួយអ្នកឲ្យឆាប់រំលាយអាហារ ធ្វើឲ្យអ្នកគេងលក់ស្រួល និងអាចធ្វើឲ្យអ្នកបាត់នូវអារម្មណ៍តានតឹង៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)