ជំងឺមុនអាចកើតឡើងលើមនុស្សគ្រប់វ័យ និងមានហេតុផលខុសៗគ្នា ប៉ុន្តែមានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យកើតមុន ឬធ្វើឲ្យជំងឺមុនដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារឿងខ្លះដែលនាំឲ្យកើតមុន៖
- ការប្រើប្រាស់ផលិតផលដែលមានជាតិប្រេងដូចជា គ្រឿងសម្អាង ផលិតផលលេងសក់ និងប្រេងលាបការពារក្តៅព្រះអាទិត្យ
- កំពុងតែស្ថិតក្នុងស្ថានភាពស្រ្តេសខាងផ្លូវចិត្ត
- ស្ថិតក្រោមការប្រែប្រួលរបស់អ័រម៉ូន ជាពិសេសក្នុងពេលមករដូវតែម្តង
- ការញិចមុនលើស្បែក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការដុសសម្អាតស្បែកខ្លាំងៗពេក៕