ការពាក់ស្បែកជើងកែងខ្ពស់ប្រហែលជាមើលទៅដូចតារាបង្ហាញម៉ូត តែវាអាចធ្វើឲ្យខូចខាតដល់រាងកាយបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារបៀបក្នុងការចៀសវាងការមានបញ្ហាខណៈពេលកំពុងតែពាក់ស្បែកជើងកែងខ្ពស់៖
- ចូរជ្រើសរើសស្បែកជើងណាកុំឲ្យខ្ពស់ពេក តែមានបាតធំៗ និងក្រាសជាងធម្មតា
- បាតស្បែកជើងគួរតែមានទ្រនាប់នៅខាងក្នុងដើម្បីសម្រួលដល់ការដាក់សម្ពាធទៅលើជង្គង់
- ចូរជ្រើសរើសស្បែកជើងកែងដែលពាក់ត្រូវជើងល្អ ដោយមិនមានប្រអប់ជើងលានសាច់មកខាងក្រៅឡើយ
- ចូរកុំពាក់ស្បែកជើងកែងច្រើនថ្ងៃបន្តិចនៅពេលអ្នកត្រូវការដើរ ឬឈរយៈពេលយូរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរកុំពាក់ស្បែកជើងកែងរាល់ថ្ងៃ ឬពេញមួយថ្ងៃអី។ ចូរផ្លាស់ប្តូរមកប្រើស្បែកជើងដែលផ្តល់ផាសុកភាពវិញ
- ចូរធ្វើការពុតពែនប្រអប់ជើង និងសាច់ដុំស្មងជើងផង៕