ខណៈពេលដែលប៉ុន្មានសប្តាហ៍ដំបូងក្រោយសម្រាលកូនរួច គឺជារឿងគួរឲ្យភ្ញាក់ផ្អើល និងពោរពេញដោយសេចក្តីសុខក៏ដោយ តែវាក៏ជារឿងនឿយហត់ដែរ។ វាពិតជារឿងសំខាន់ណាស់ដែលអ្នកត្រូវការសម្រាកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗសម្រាប់ស្រ្តីជាម្តាយថ្មីថ្មោត៖
- ចូរផ្តោតសំខាន់តែទៅលើការថែទាំកូនទើបនឹងកើត និងខ្លួនឯង
- ចូរអនុញ្ញាតិឲ្យខ្លួនឯងសម្រាក និងគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន
- ចូរកាត់បន្ថយការមកលេងរបស់ភ្ញៀវ និងពេលវេលាមកលេងយូរៗពេក
- កុំបារម្ភច្រើនអំពីការធ្វើឲ្យប្រាកដថា ខ្លួនឯងមើលទៅល្អឥតខ្ចោះហើយ
- កុំបង្ខំខ្លួនឯងឲ្យធ្វើអ្វីច្រើនពេក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសុំឲ្យអ្នកផ្ទះជួយខ្លះទៅ៕