ជាទូទៅ អាហារត្រូវការពេល ២៤ ទៅ ៧២ម៉ោងដើម្បីធ្វើចំណើរក្នុងផ្លូវក្រពះពោះវៀន។ ពេលវេលាពិតប្រាកដរបស់វាគឺអាស្រ័យទៅតាមចំនួន និងប្រភេទអាហារដែលអ្នកញ៉ាំដែរ។ អត្រានេះក៏ផ្អែកទៅលើកត្តាជាច្រើនទៀតដូចជា ភេទ ការរំលាយអាហារ និងតើអ្នកមានបញ្ហារំលាយអាហារឬអត់ដែលអាចបន្ថយល្បឿន ឬបង្កើនល្បឿននៃការរំលាយអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំបូងឡើយ អាហារត្រូវធ្វើដំណើរយ៉ាងលឿនតាមប្រព័ន្ធរំលាយអាហារ។ រយៈពេល ៦ ទៅ៨ម៉ោង អាហារត្រូវធ្វើចលនាឆ្លងកាត់ក្រពះ ពោះវៀនតូច និងពោះវៀនធំ។ នៅពេលអាហារចូលដល់ពោះវៀនធំ អាហារដែលរំលាយបានខ្លះអាចនៅយូរជាងមួយថ្ងៃខណៈពេលដែលវាត្រូវបានរំលាយកាន់តែច្រើនទៀត។ មធ្យមភាគធម្មតាសម្រាប់ពេលវេលាដឹកជញ្ជូនអាហាររួមមាន៖ ក្រពះកិន (២ទៅ៥ម៉ោង) ពោះវៀនតូច (២ទៅ៦ម៉ោង) ពោះវៀនធំ (១០ ទៅ៥៩ម៉ោង) និងពោះវៀនទាំងមូល (១០ ទៅ៧៣ម៉ោង)។
សង្វាក់នៃការរំលាយអាហាររបស់អ្នកក៏ផ្អែកទៅលើអ្វីដែលអ្នកញ៉ាំដែរ។ សាច់ និងត្រីអាចត្រូវការរំលាយអាហារពេញលេញយូររហូតដល់ ២ថ្ងៃឯណោះ។ ប្រូតេអ៊ីន និងខ្លាញ់ដែលមានក្នុងសាច់នេះគឺជាប្រភេទម៉ូលេគុលកំផ្លេច ដែលត្រូវការប្រើពេលយូរដើម្បីរំលាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផ្ទុយទៅវិញ បន្លែនិងផ្លែឈើដែលមានជាតិសរសៃខ្ពស់ អាចធ្វើដំណើរក្នុងប្រព័ន្ធរំលាយអាហារតិចជាងមួយថ្ងៃ។ ពិតណាស់ ជាតិសរសៃទាំងនេះនឹងជួយដល់ផ្លូវរំលាយអាហារកាន់តែមានប្រសិទ្ធភាព៕