ប្រទេសកម្ពុជាបានប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេសតាំងពីមត្តេយ្យ រហូតដល់ឧត្តមសិក្សា ហើយក៏មានក្រុមហ៊ុន និងសាលារៀនជាច្រើនបានចាប់ផ្តើមធ្វើការនៅផ្ទះដើម្បីបញ្ជូនការងារតាមរយៈ Online ជំនួសវិញ ដើម្បីរក្សាសុវត្ថិភាពគ្នាទៅវិញទៅមក។ យ៉ាងណាមិញ ការរស់នៅក្នុងផ្ទះជាប់រហូតអាចប៉ះពាល់ដល់ជីវិតរស់នៅបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលអ្នកខ្លះបារម្ភអំពីការឡើងទមក្ងន់ ដោយសារតែអង្គុយច្រើនជាងធ្វើការ និងស្រ្តេសច្រើន តែខ្លះទៀតបែរជាមានបញ្ហាគេងមិនលក់ទៅវិញ។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះដើម្បីជំរុញដល់ការគេងកាន់តែលក់ស្រួល និងទទួលបានការគេងពេញម៉ោងយ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងក្នុងមួយយប់ ក្នុងពេលកំពុងតែផ្ទុះជំងឺកូវីដ១៩ នេះ៖
ធ្វើទៅតាមទម្លាប់មួយ
ខណៈពេលដែលភាពធុញទ្រាន់ប្រហែលជាបង្កបញ្ហាលើរូបអ្នក ការធ្វើទៅតាមទម្លាប់ណាមួយអាចនឹងជួយអ្នកយកឈ្នះការនៅក្នុងផ្ទះដាច់ដោយឡែកបែបនេះបានយ៉ាងល្អ ព្រមទាំងគេងលក់កាន់តែស្រួលថែមទៀត។ ទោះបីជាអ្នកមិនធ្វើការ ឬធ្វើអ្វីពិសេសនៅពេលថ្ងៃក៏ដោយ ចូរប្រាកដថា អ្នកធ្វើទៅតាមទម្លាប់មួយ។ ការចម្អិនអាហារ ការញ៉ាំអាហារ ការមើលទូរទស្សន៍ ការថែសួន អានសៀវភៅ ហាត់ប្រាណ សុទ្ធតែជាសកម្មភាពដែលអ្នកអាចប្រើធ្វើជាទម្លាប់បាន។
ឆាប់ចូលគេង ហើយឆាប់ភ្ញាក់ពីគេង
ចូរព្យាយាមក្រោកពីគេងពីព្រលឹម និងកុំក្រចូលគេងពេក ទោះបីជាអ្នកមិបានទៅណាក៏ដោយ។ នៅពេលអ្នកភ្ញាក់ពីគេងលឿន អ្នកនឹងមានពេលវេលាធ្វើម្ហូបញ៉ាំទាន់ពេល ដែលរឿងនេះនឹងបន្ថយបញ្ហាដល់សុខភាពថែមទៀត។ នៅពេលអ្នកភ្ញាក់ពីគេងលឿន អ្នកក៏ទំនងជាចង់ចូលគេងឲ្យលឿនដែរ។ បើសិនជាអ្នកក្រភ្ញាក់នាពេលថ្មីៗនេះ ចូរព្យាយាមភ្ញាក់ពីគេងលឿនជាងធម្មតា ១៥នាទី ឬកន្លះម៉ោង ជារៀងរាល់ថ្ងៃ។
ញ៉ាំអាហារផ្តល់សុខភាព
អាហារដែលអ្នកញ៉ាំមានឥទ្ធិពលយ៉ាងសំខាន់មួយទៅលើការគេង។ ចូរចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ និងតែក្រោយពេលម៉ោង ៥ ទៅ៦ល្ងាច ព្រោះវានឹងធ្វើឲ្យអ្នកមិនងងុយគេងបាន។ ចូរញ៉ាំអាហារពេលយប់តិច និងកុំក្រញ៉ាំពេក។
ហាត់ប្រាណ
ការហាត់ប្រាណដូចជា ហាត់យូហ្គា និងលំហាត់ប្រាណជំនួយដល់បេះដូងផ្សេងៗទៀតនឹងជួយពង្រឹងដល់គុណភាពនៃការគេងជាមិនខាន។ ទម្រង់នៃការហាត់ប្រាណផ្សេងទៀតក៏អាចជំរុញដល់ការមានសុខភាពល្អ និងគេងលក់កាន់តែស្រួលដែរ។
តាំងសមាធិ
ខណៈពេលដែលយើងចំណាយពេលខ្លះជាមួយធម្មជាតិគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបំបាត់អារម្មណ៍តានតឹង តែយើងក៏មិនអាចទៅខាងក្រៅដើម្បីស្រូបខ្យល់អាកាសបែបនេះបានដែរ។ ប៉ុន្តែអ្នកនៅតែអាចតាំងសមាធិនៅក្នុងផ្ទះ និងរក្សាអារម្មណ៍ស្ងប់ស្ងាត់បានដដែល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការតាំងសមាធិត្រូវបានគេបង្ហាញថា អាចបន្ថយការគេងមិនលក់ និងជួយដល់ការគេងកាន់តែលក់លឿនទៀតផង៕