បើអ្នកចង់ឱ្យសុខភាពអ្នកល្អ អ្នកគួរតែបរិភោគពុទ្ធ្រាក្រហម ប៉ុន្តែនៅពេលដែលអ្នកបរិភោគ អ្នកក៏ត្រូវតែដឹងពីរូបមន្តនៃការធ្វើដែរ ព្រោះរូបមន្តទាំងនោះអាចធ្វើឱ្យសុខភាពអ្នកកាន់តែល្អ។ តើមានរូបមន្តអ្វីខ្លះទៅ?

ពុទ្ធ្រាក្រហមឆុងទឹក

អ្នកអាចយកពុទ្ធ្រាក្រហមវះជាពីរ បន្ទាប់មកយកទៅឆុងទឹកផឹក ប៉ុន្តែមិនត្រូវឆុងទឹកក្តៅដែលទើបនឹងពុះទេ ព្រោះវាអាចធ្វើឱ្យវាបាត់នូវវីតាមីនC ហើយក្រោយពេលដែលអ្នកផឹករួច វានឹងជួយថ្លើមអ្នកឱ្យបញ្ចេញជាតិពុលចេញមកក្រៅ ថែមទាំងអាចជួយការពារថ្លើមអ្នកឱ្យមានសុខភាពល្អទៀតផង។

សម្លពុទ្ធ្រាក្រហម

អ្នកអាចយកផ្កាថ្មចំនួន២០ក្រាម ពុទ្ធ្រាក្រហមចំនួន២០គ្រាប់ ស្ករក្រាមចំនួន៦០ក្រាម ដំបូងអ្នកត្រូវយកផ្កាថ្មត្រាំវាឱ្យរីក រួចបេះវាតូចៗ បន្ទាប់មកអ្នកអាចយកគ្រឿងផ្សំទាំងអស់ដាក់ក្នុងឆ្នាំង រួចចាក់ទឹក៦ចានចូល បើកភ្លើងខ្លាំងដាំឱ្យពុះ ទើបប្តូរមកភ្លើងតូចដាំចំនួនកន្លះម៉ោងជាការស្រេច វានឹងអាចធ្វើឱ្យសួតអ្នកមានសុខភាពល្អ ក្រោយពេលដែលអ្នកបរិភោគវារួច។

ពុទ្ធ្រាក្រហមត្រាំស្រារ

នៅពេលដែលអ្នកយកវាទៅត្រាំជាមួយស្រារ វានឹងអាចបញ្ចេញសារធាតុចិញ្ចឹមជាច្រើននៅក្នុងស្រារ នោះក្រោយពេលដែលអ្នកទទួលទានរួច វានឹងជួយធ្វើឱ្យសរសៃឈាមអ្នកដំណើរការបានល្អ  នោះអ្នកនឹងមិនមានជំងឺស្ទះសរសៃឈាមឡើយ៕