ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអ្នកគួរតែប្រយ័ត្ន ព្រោះអ្នកប្រហែលមានផ្ទុកកូវីដ១៩។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុខសញ្ញាទី១របស់កូរ៉ូណា គឺក្តៅខ្លួន ជាអាការៈដែលតែងជួបប្រទះ។ ចំណែកមុខសញ្ញាទី២ គឺក្អកតែម្តង ដោយអ្នកគួរតែប្រយ័ត្នពេលដែលកើតមានអាការៈ២ខាងមុខនេះ ទើបអ្នកអាចព្យាបាលបានទាន់ពេលវេលា មិនអូសបន្លាយយូរ កាន់តែគ្រោះថ្នាក់។ មុខសញ្ញាទី៣ គឺឈឺចុកចាប់ពេញរាងកាយ អស់កម្លាំង តឹងច្រមុះ ហៀរសំបោរ កណ្តាស់ ឈឺបំពង់កជាដើម។ មុខសញ្ញាទី៤ ដែលអាចឈានចូលដំណាក់កាលធ្ងន់ធ្ងរ គឺការពិបាកដកដង្ហើមតែម្តង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីមុខសញ្ញាទាំងនេះ ដើម្បីការពាររាងកាយអ្នកពីវីរុសដ៏កាចសាហាវមួយនេះបាន៕(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)