ជាមួយនឹងមជ្ឈដ្ឋានគេងដែលត្រឹមត្រូវអាចធ្វើឲ្យអ្នកទទួលបានការសម្រាកយ៉ាងពេញភ្នែកនៅពេលយប់។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវការបង្កើតមជ្ឈដ្ឋានគេងដែលត្រឹមត្រូវដែលអ្នកគួរតែធ្វើបើសិនជាចង់បានការគេងបានយ៉ាងលក់ស្រួល៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរប្រើកាសបិតត្រចៀកដើម្បីបិតបាំងការលឺសម្លេងរំខាន ឬអាចប្រើម៉ាស៊ីនបញ្ចេញសម្លេងសបាន
- ចូរធ្វើយ៉ាងណាឲ្យបន្ទប់ត្រជាក់។ មិនត្រូវស្លៀកពាក់ខោអាវដែលធ្ងន់ៗឡើយបើសិនជាអ្នកងាយនឹងបែកញើស ឬក្តៅ
- ចូររក្សាបន្ទប់ឲ្យងងឹត ប៉ុន្តែចូរប្រាកដថា អ្នកទទួលបានពន្លឺគ្រប់គ្រាន់ ឬពន្លឺព្រះអាទិត្យនៅពេលថ្ងៃ
- ចូរប្រាកដថា គ្រែគេងអ្នកធំគ្រប់គ្រាន់ដើម្បីជំរុញដល់ការគេងប្រកបដោយផាសុកភាព ហើយខ្នើយ ភួយនិងកម្រាលក៏ផ្តល់ផាសុកភាពដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកគេងជាមួយស្រមុក ឬរំខានការគេងរបស់អ្នក ចូររបៀបចំឡើងវិញដើម្បីអ្នកទាំងពីរអាចគេងលក់ដូចគ្នា៕