មនុស្សភាគច្រើនប្រហែលជានិយាយថា សីតុណ្ហភាពធម្មតាគឺ ៣៧អង្សារ។ ប៉ុន្តែតាមការសិក្សាថ្មីបានឲ្យដឹងថា សព្វថ្ងៃនេះ ជាមធ្យមមនុស្សយើងមានសីតុណ្ហភាពពី ៣៦.៣ ទៅ ៣៦.៦អង្សារ។ ការពិតនោះគឺថា វាមិនមានចំនួនសីតុណ្ហភាពជាក់លាក់ណាមួយឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មនុស្សគ្រប់គ្នាគឺមានភាពធម្មតារបស់ខ្លួនរៀងៗខ្លួន។
សីតុណ្ហភាពរាងកាយក៏ជាសញ្ញាជីវិតមួយផងដែឬ ហើយបញ្ជាក់អំពីសុខភាពរបស់យើង។ ជាទូទៅ មនុស្សមានសុខភាពល្អគឺមានសីតុណ្ហភាពធម្មតាដែលស្ថិតក្នុងកម្រិតមានផាសុកភាព។ ឧទាហរណ៍ បើសិនជាអ្នកចេញទៅក្រៅផ្ទះដែលមានសីតុណ្ហភាពត្រជាក់ អ្នកនឹងសម្គាល់ឃើញសីតុណ្ហភាពរបស់ស្បែកនឹងចុះទាប ប៉ុន្តែសីតុណ្ហភាពរាងកាយនៅតែរក្សាភាពធម្មតាដដែល។
សីតុណ្ហភាពដែលឡើងខ្ពស់ចាប់ពី ៣៨អង្សារឡើងទៅ ត្រូវបានគេចាត់ទុកថាក្តៅខ្លួន ហើយវាក៏ជាអ្វីដែលអ្នកគួរតែទៅជួបគ្រូពេទ្យផងដែរ។ ពេលខ្លះ ការក្តៅខ្លួនគឺជាប្រតិកម្មរបស់រាងកាយចំពោះការបង្ករោគដូចជា ជំងឺផ្តាសាយ ហើយក៏មិនចាំបាច់ត្រូវការការព្យាបាលអ្វីពិសេសឡើយក្រៅពីធ្វើការបញ្ចុះកម្តៅ។
ជាទូទៅ ក្មេងតូចៗងាយនឹងមានភាពក្តៅជាងមនុស្សធំបន្តិច។ រាងកាយពួកគេគឺមិនទាន់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អឡើយ ជាពិសេសការសម្រួលដល់សីតុណ្ហភាពរាងកាយ ដូច្នេះពួកគេក៏ទំនងជាងាយនឹងក្តៅខ្លួន និងធ្ងន់ធ្ងរថែមទៀត។ បើសិនជាការក្តៅខ្លួនរបស់ក្មេងមិនត្រូវបានចុះមកវិញដោយការប្រើថ្នាំបញ្ចុះកម្តៅទេ ឬទារកអាយុតិចជាង ៣ខែទៅជាក្តៅខ្លួន ចូរនាំគេទៅជួបពេទ្យជំនាញរោគកុមារភ្លាម។
ការសិក្សាបានបង្ហាញថា សីតុណ្ហភាពក្នុងខ្លួននឹងថយចុះទៅតាមអាយុ។ ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត ក៏អាចធ្វើឲ្យការរំលាយអាហារថយចុះ ដែលនាំឲ្យសីតុណ្ហភាពក្នុងខ្លួនចុះទាបបានដែរ។ បើសិនជាសីតុណ្ហភាពក្នុងរាងកាយចុះមក៣៥អង្សារចុះក្រោម នោះហៅថាត្រជាក់ពេកហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះច្រើនតែកើតឡើងដោយសារការប៉ះពាល់នឹងអាកាសធាតុត្រជាក់ពេក ប៉ុន្តេមានកត្តាផ្សេងទៀតដែលធ្វើឲ្យរាងកាយចុះត្រជាក់ដូចជា អាយុច្រើន និងការប្រើថ្នាំ៕