១. ស្បែក
ស្បែកមនុស្សយើងបាត់បង់ជាតិទឹកតាមរយៈការបែកញើសនៅពេលស្ថិតក្នុងស្ថានភាពក្តៅ។ អ្នកក៏អាចបាត់បង់សំណើមរបស់ស្បែកនៅពេលស្ថិតក្នុងស្ថានភាពត្រជាក់ដោយសារតែខ្យល់ស្ងួតដែរ។ ចូស្បែកដែលខ្សោះជាតិទឹកអាចមានអាការៈដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ស្បែកគ្រឺមៗ
- ឡើងក្រហម
- ស្បែកប្រេះ ឬបបូរមាត់ប្រេះ
- ត្រជាក់ស្បែក
- ស្បែកតឹង ឬរួញ
២. ការដកដង្ហើម
មាត់ និងអណ្តាតអាចមានអារម្មណ៍ថាស្ងួត ឬស្អិតនៅពេលកំពុងតែខ្សោះជាតិទឹកក្នុងខ្លួន។ អ្នកក៏ប្រហែលជាមានអាការៈក្លិនមាត់អាក្រក់ផងដែរ។ ចំណែកឯការផលិតទឹកមាត់ក៏តិចដែរបើសិនជាអ្នកកំពុងតែខ្សោះជាតិទឹក។
៣. ទឹកនោម
អ្នកប្រហែលជាអាចប្រាប់បានថា ខ្លួនឯងកំពុងតែខ្សោះជាតិទឹកក្នុងខ្លួនតាមរយៈការមើលទឹកនោម។ ទឹកនោមដែលពណ៌លឿងចាស់មានន័យថា ជាការខ្សោះជាតិទឹកតិចតួចទៅកម្រិតមធ្យម។ ករណីដែលទឹកនោមសថ្លាមានន័យថាអ្នកមានជាតិទឹកក្នុងខ្លួនធម្មតា។ ការដែលនោមតិចជាងធម្មតាក៏បញ្ជាក់ថា ខ្សោះជាតិទឹកដែរ។
៤. ទល់លាមក
ការខ្សោះជាតិទឹកអាចធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរ ឬធ្វើឲ្យកើតការទល់លាមកបាន។ អ្នកប្រហែលជាពិបាក ឬបន្ទោបង់តិចជាងធម្មតាបើសិនជាមិនទទួលបានជាតិទឹកគ្រប់គ្រាន់ទេ។ លាមកប្រហែលជាមើលទៅស្ងួត ឬមើលទៅមានដុំតូចៗច្រើន។
៥. ស្រេកទឹក ឬឃ្លានអាហារ
ការស្រេកទឹកគឺជាអាការៈមួយដែលរាងកាយត្រូវការទឹកកាន់តែច្រើន។ អ្នកក៏ប្រហែលជាមានអារម្មណ៍ឃ្លានអាហារជាងមុនដែរនៅពេលខ្សោះជាតិទឹកក្នុងខ្លួន។
៦. សម្ពាធឈាម
ប្រហែល ៥៥ភាគរយនៃឈាមនុស្សយើងគឺជាជាតិទឹក។ ការបាត់បង់ជាតិទឹកក្នុងខ្លួនអាចបន្ថយចំណុះឈាម និងប៉ះពាល់ដល់សម្ពាធឈាមបាន។ ការញ៉ាំទឹកអាចជួយរក្សាតុល្យភាពរបស់សម្ពាធឈាមបាន។
៧. អស់កម្លាំង
ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបង្ហាញថា ការខ្សោះជាតិទឹកក្នុងខ្លួនអាចធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ទោះបីជាអ្នកបានសម្រាកហើយក៏ដោយ។ មនុស្សប្រុសដែលខ្សោះជាតិទឹកបានប្រាប់ថា ពួកគេមានអារម្មណ៍អស់កម្លាំង ឡេះឡះ និងនឿយហត់។
៨. ឈឺក្បាល
អ្នកប្រហែលជាមានអាការៈឈឺក្បាលដែរទោះបីជាអ្នកមានការខ្សោះជាតិទឹកក្នុងខ្លួនតិចតួចក៏ដោយ។ ការសិក្សាមួយបានរកឃើញថា ស្រ្តីដែលខ្សោះជាតិទឹកក្នុងខ្លួនអាចធ្វើឲ្យឈឺក្បាលបាន ១.៣៦ភាគរយ។ ការឈឺក្បាលប្រហែលជាជាប់ទាក់ទងនឹងការខ្សោយសម្ពាធឈាមដោយសារតែបាត់បង់ជាតិទឹកក្នុងខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការញ៉ាំទឹកប្រហែលជាជួយឲ្យសម្ពាធឈាមឡើងខ្ពស់ និងបំបាត់អាការៈរបស់វាដែរ៕