ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកគួរតែពិសារទឹក ទើបអាចធ្វើឲ្យទឹកភ្លោះអ្នកគ្រប់ ថែមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃសប្បាយចិត្តខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលអ្នកបរិភោគអាហារដែលប្រៃរួច អ្នកគួរតែពិសារទឹក ព្រោះក្នុងពេលនេះ គឺរាងកាយ និងកូនត្រូវការទឹកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែពិសារទឹក ដើម្បីបំពេញទឹកភ្លោះអ្នក ថែមទាំងអាចធ្វើឲ្យសុខភាពកូនមិនមានបញ្ហាផងដែរ។
- ក្រោយពេលដែលអ្នកងូតទឹករួច អ្នកក៏គួរតែញ៉ាំទឹកមួយកែវដែរ ដើម្បីបំពេញសារធាតុទឹកដែលបាត់បង់អំឡុងពេលដែលអ្នកងូតទឹក ថែមទាំងអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយកូនក្នុងផ្ទៃក៏មានអារម្មណ៍ត្រជាក់ផងដែរ។ ដូចនេះ អ្នកម្តាយគួរតែញ៉ាំទឹកក្នុងពេល២នេះ ដើម្បីសុខភាពរបស់អ្នក និងកូនក្នុងផ្ទៃ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)