ដូងសម្បកពណ៌បៃតង មិនខុសគ្នានឹងផ្លែដូងផ្សេងឡើយ តែវាត្រូវបានប្រជាជនខ្មែរយើងពេញនិយមទទួលទានជាងគេ។ ដូងសម្បកពណ៌បៃតងច្រើនតែត្រូវបានគេគិតថាជាដូងខ្ចី ខណៈពេលដែលសម្បកពណ៌ត្នោត ឬលឿងគឺជាដូងទុំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញដូងទាំងនេះមានប្រយោជន៍ចំពោះសុខភាពដូចគ្នាដូចជា៖
បង្ការការខ្សោះជាតិទឹក
ទឹកដូងមានជាតិស្ករ និងអេឡិចត្រូលីត្រស្រដៀងគ្នានឹងសូលុយស្យុងទឹកអូរ៉ាលីត្រដែរ ដូច្នេះវាអាចប្រើដើម្បីជំនួសជាតិទឹកដែលបាត់បង់តាមរយៈការរាកតិចតួចបាន។ ជាមួយគ្នានេះដែរ មនុស្សភាគច្រើនចូលចិត្តញ៉ាំភេសជ្ជៈកីឡាដើម្បីជំនួសជាតិទឹកក្នុងខ្លួន។ ការសិក្សាទៅលើបុរសជិះកង់ក្នុងអាកាសធាតុក្តៅប្រាំបីនាក់បានឲ្យដឹងថា ការញ៉ាំទឹកទឹកដូងអាចជួយឲ្យពួកគេហាត់ប្រាណបានកាន់តែយូរ ទទួលបានសង្វាក់បេះដូងកាន់តែខ្ពស់ និងមិនសូវខ្សោះជាតិទឹកដូចភេសជ្ជៈលេងកីឡា ឬទឹកធម្មតាឡើយ។
ប្រយោជន៍ចំពោះបេះដូង
ទឹកដូងប្រហែលជាពង្រឹងដល់ចង្កោមរោគសញ្ញារំលាយអាហារ (Metabolic Syndrome) ដែលជាជំងឺមួយប្រឈមនឹងជំងឺបេះដូងខ្លាំង។ Metabolic Syndrome សម្គាល់ដឹងតាមរយៈការលើសសម្ពាធឈាម ជាតិស្ករក្នុងឈាម ខ្លាញ់ និងកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងខ្លាញ់ក្បាលពោះច្រើន។ ការញ៉ាំទឹកដូងចេញពីផ្លែដូងពណ៌បៃតងនឹងពង្រឹងដល់សម្ពាធឈាម ជាតិស្ករក្នុងឈាម ខ្លាញ់ និងកម្រិតអាំងស៊ុយលីនក្នុងឈាមឡើងវិញ។
សម្បូរអង់ទីអុកស៊ីដង់
ទាំងសាច់ដុំសម្បកខៀវ និងទឹករបស់វាសុទ្ធតែសម្បូរសារធាតុ Phenolic ដែលជាអង់ទីអុកស៊ីដង់អាចបន្ថយការរលាក និងបង្ការការខូចខាតដោយសារអុកស៊ីតកម្មទៅលើកោសិកាបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វីតាមីន និងមីក្រូជីវជាតិក្នុងទឹកដូងដូចជា ស័ង្គសី ទងដែង ម៉ងហ្គាណេស និងសេឡេញ៉ូម ក៏ជួយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយបែបធម្មជាតិរបស់មនុស្សយើងដែរ៕