សម្បកផ្លែឈើ និងបន្លែដើរតួនាទីជារណាំងការពារសាច់ខាងក្នុងរបស់វា។ ថ្វីបើវាច្រើនតែត្រូវបានគេចោលមែន តែភាគច្រើននៃសម្បកទាំងនេះអាចកៃឆ្នៃបាន និងសម្បូរទៅដោយជីវជាតិដែរដូចជា ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងសារធាតុសំខាន់ៗរបស់រុក្ខជាតិ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផ្លែស្វាយគឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលសម្បកវាតែងតែត្រូវបានគេបោះចោលមុននឹងញ៉ាំសាច់។ អ្នកខ្លះជឿថា សម្បករបស់ផ្លែស្វាយមានជីវជាតិខ្លាំង ហើយក៏គួរតែញ៉ាំបន្ថែមទៀតដែរ។ តើពិតមែនទេ?
ផ្លែស្វាយគឺជាផ្លែឈើមួយប្រភេទមានទាំងរសជាតិផ្អែមផង និងជូរផង ព្រមទាំងសម្បូរទៅដោយជីវជាតិ។ ផ្លែស្វាយគឺជាប្រភពដ៏ឆ្លាតវៃមួយនៃជាតិសរសៃ វីតាមីន A, C, E និង B6 ព្រមទាំងប៉ូតាស្យូម និងទងដែង។ ផ្លែស្វាយក៏ផ្ទុកទៅដោយសារធាតុរុក្ខជាតិជាច្រើនដែរដូចជា Polyphenol និង Carotenoids អង់ទីអុកស៊ីដង់។ តាមការស្រាវជ្រាវបានបង្ហាញថា សម្បកផ្លែស្វាយក៏ផ្ទុកទៅដោយ Polyphenols, Carotenoids ជាតិសរសៃ វីតាមីន C, E និងជីវជាតិរបស់រុក្ខជាតិមានប្រយោជន៍ផ្សេងៗទៀត។ អ្នកដែលញ៉ាំអាហារសម្បូរវីតាមីន C, Polyphenols និង Carotenoids នឹងថយចុះការប្រឈមនឹងជំងឺបេះដូង មហារីក និងការចុះខ្សោយខាងបញ្ញា។
តាមការសិក្សាដោយធ្វើតេស្តក្នុងបំពង់បានរកឃើញថា សារធាតុចម្រាញ់ចេញពីសម្បកផ្លែស្វាយនឹងជំរុញដល់ភាពកាន់តែខ្លាំងនៃអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងនឹងមហារីកជាតិសាច់ស្វាយទៅទៀត។ លើសពីនេះទៅទៀត សម្បកផ្លែស្វាយក៏មានសារធាតុ Triterpenes និង Triterpenoids ខ្ពស់ សម្រាប់បំពេញការងារជាសារធាតុសម្លាប់មហារីក និងប្រឆាំងជំងឺទឹកនោមផ្អែមទៀត។
បើយើងគិតទៅ ប្រយោជន៍របស់សម្បកផ្លែស្វាយគឺមានហើយ ប៉ុន្តែបើយើងស្វែងយល់អំពីគុណវិបត្តិរបស់វាវិញគឺមានច្រើនជាងគុណប្រយោជន៍ទៅទៀតដូចជា រសជាតិល្វីង ជាពិសេសមានផ្ទុកទៅដោយសារធាតុ ឬថ្នាំសម្លាប់សត្វល្អិតនៅជាប់ភាគច្រើនតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះវាពិតជាមិនល្អឡើយក្នុងការទទួលទានសម្បកផ្លែស្វាយនោះ ខណៈពេលដែលជីវជាតិដែលមានក្នុងសម្បកនេះក៏មានច្រើនក្នុងផ្លែឈើ និងបន្លែដទៃស្រាប់ដែរ៕