ជាធម្មតាទារកដែលទើបនឹងកើតគួរតែបំបៅនៅរៀងរាល់៣ទៅ៤ម៉ោងម្តង ប៉ុន្តែអ្នកក៏ត្រូវតែគិតពីពេលវេលាដែលបៅរបស់កូនមកលៃលកបរិមាណនៃទឹកដោះគោរបស់កូនដែរ ម្យ៉ាងទៀតម្សៅទឹកដោះគោ និងទឹកដោះម្តាយគឺមានល្បឿនរំលាយមិនដូចគ្នាទេ ហើយនៅពេលដែលអ្នកបំបៅកូន អ្នកក៏ត្រូវប្រយ័ត្ននូវចំនុចមួយចំនួនដែរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ទារកដែលទើបនឹងកើតមានប្រពន្ធ័ការពាររាងកាយខ្សោយណាស់ ដូចនេះនៅពេលដែលអ្នកយកដបទឹកដោះគោមកប្រើ អ្នកគួរតែសម្អាតដប និងក្បាលដបទឹកដោះគោឱ្យបានស្អាត រួមជាមួយសម្លាប់មេរោគ ទើបកូនមិនមានជំងឺឆ្លងផ្សេងៗ។
  2. មិនថាអ្នកយកទឹកដោះម្តាយច្រកក្នុងដប រួចយកមកបំបៅកូន ឬឆុងម្សៅទឹកដោះគោទេ អ្នកត្រូវតែប្រយ័ត្នពីសីតុណ្ហភាពនៃទឹកដោះគោ ទើបមិនប៉ះពាល់ដល់សុខភាពកូន ដោយមុនពេលដែលយកទៅបំបៅកូន អ្នកគួរតែតក់លើដៃដើម្បីស្ទង់ពីសីតុណ្ហភាពនៃទឹកដោះគោ។
  3. នៅពេលដែលកូនយំ អ្នកមិនត្រូវប្រញាប់បំបៅកូនឡើយ អ្នកត្រូវតែឆែកមើលពីខោទឹកនោម ឬពីមូលហេតុផ្សេងៗជាមុនសិន ដើម្បីចៀសវាងកូនបៅហួសកំណត់ ដែលអាចធ្វើឱ្យគេពិបាករំលាយអាហារ។
  4. នៅពេលដែលអ្នកឆុងទឹកដោះគោឱ្យកូន អ្នកត្រូវតែមើលដបនៃក្បាលដោះតូចឬធំ បើតូចពេក អ្នកមិនត្រូវឆុងខាប់ពេកទេ ព្រោះធ្វើឱ្យកូនពិបាកបៅ ហើយក៏ពិបាករំលាយអាហារផងដែរ។
  5. ក្រោយពេលដែលអ្នកបំបៅទឹកដោះគោកូនរួច​អ្នកត្រូវតែគោះខ្នងរបស់កូនថ្នមៗដើម្បីចៀសវាងកូនក្អែរទឹកដោះគោចេញមក្រៅវិញ៕  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)