ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកម្តាយដែលចូលចិត្តញ៉ាំអាហារឆៅ អាហារដែលមិនឆ្អិនល្អ នឹងធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន ដោយធ្វើឲ្យកូនកើតចេញមកមានរូបរាងមិនគ្រប់ឡើយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងទៀតផង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ដោយគួរតែបរិភោគអាហារដែលឆ្អិន ទើបមិនធ្វើឲ្យកូនគ្រោះថ្នាក់។
- អ្នកម្តាយដែលចូលចិត្តផាត់ម្សៅក្នុងពេលមានផ្ទៃពោះ ក៏អាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃដែរ។ នៅពេលដែលអ្នកប្រើម្សៅច្រើន សារធាតុម្សៅនោះនឹងចូលតាមស្បែកអ្នកទៅក្នុងរាងកាយ។ ប្រសិនជាកូនស្រូបចំសារធាតុទាំងនោះ នឹងធ្វើឲ្យកូនមានរូបរាងមិនគ្រប់ឡើយក្រោយពេលដែលកើតចេញមក។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយមិនគួរផាត់មុខច្រើននោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)