ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអ្នកមិនគួរធ្វើ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរញ៉ាំថ្នាំផ្តេសផ្តាសឡើយ។ មានអ្នកម្តាយមួយចំនួន ពេលផ្តាសាយក្នុងពេលមានផ្ទៃពោះ មិនចង់ទៅមន្ទីរពេទ្យយកថ្នាំទេ ព្រោះគេយល់ថាលំបាក ហើយបែរជាញ៉ាំថ្នាំនៅផ្ទះទៅវិញ។ ការញ៉ាំថ្នាំផ្តេសផ្តាសនេះហើយ ទើបធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនកើតមកមិនឆ្លាតឡើយ។
- ក្នុងពេលដែលអ្នកកំពុងពរពោះ ប្រសិនជាអារម្មណ៍របស់អ្នកតែងមួលម៉ៅ ឆេវឆាវ និងពិបាកចិត្ត កូនដែលកើតចេញមកអាចនឹងពិបាកចិញ្ចឹមណាស់ ព្រោះគេនឹងអាចរករឿងយំច្រើន។ ជាពិសេស បើធ្ងន់ធ្ងរ កូនអាចកើតមុនខែ ឬអាចបាត់បង់កូនក៏មានដែរ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយជានិច្ច ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់។
- អ្នកម្តាយដែលរើសអាហារច្រើនក្នុងពេលមានផ្ទៃពោះ ដោយមិនញ៉ាំគ្រប់មុខ នឹងធ្វើឲ្យខ្វះសារធាតុចិញ្ចឹម។ នៅពេលដែលរាងកាយអ្នកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ កូននឹងលូតលាស់មិនល្អឡើយ ដោយអាចធ្វើឲ្យប្រាជ្ញាកូនខ្សោយណាស់។ ដូចនេះ អ្នកម្តាយគួរតែបរិភោគឲ្យគ្រប់ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃល្ងង់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)