ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការបរិភោគដើម្បីកុំឲ្យជំងឺទឹកនោមផ្អែមមករកអ្នក។ តើមានអ្វីខ្លះទៅ?

1.    ចំពោះអាហារពេលព្រឹក អ្នកអាចញ៉ាំទឹកក្រូចថ្លុង ទឹកផ្លែប៉ោម ឬទឹកចេកក៏បាន ប៉ុន្តែទឹកផ្លែឈើទាំងនេះ អ្នកត្រូវតែយកផ្លែឈើស្រស់មកកិន ទើបល្អចំពោះសុខភាពអ្នក។ ចំណែកអាហារថ្ងៃត្រង់ អ្នកអាចពិសារបន្លែ រួមទាំងសាច់ និងផលិតផលធ្វើពីសណ្តែក។ រីឯអាហារពេលល្ងាចវិញ អ្នកអាចយកសណ្តែក៨មុខមកចម្អិនជាបបរបរិភោគបាន។ ក្រោយពេលដែលអ្នកពិសារបែបនេះ នោះអ្នកនឹងអាចរក្សាជាតិស្ករក្នុងរាងកាយអ្នកមានលំនឹង។

2.    អ្នកគួរតែញ៉ាំបន្លែ ផ្លែឈើ និងពពួកដំឡូងឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុសរសៃ ដោយអាចធ្វើឲ្យអ្នកអាចចៀសពីអាការៈទល់លាមក ព្រមទាំងជួយការពារមិនឲ្យជាតិស្ករឡើងខ្ពស់ទៀតផង។ ជាពិសេស សម្ពាធឈាមអ្នកក៏មិនងាយឡើងដែរ។

3.    ក្នុងពេលធម្មតា អ្នកអាចញ៉ាំទឹកដោះគោ ឬទឹកដោះគោជូរបាន ព្រោះសារធាតុដែលមានក្នុងនោះ អាចធ្វើឲ្យជាតិស្ករ សម្ពាធឈាម និងកាឡូរីមិនឡើងខ្ពស់ឡើយ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺទាំង៣នេះឡើយ។

4.    អ្នកគួរតែបរិភោគត្រី និងស៊ុត ព្រោះក្នុងនោះសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយធ្វើឲ្យជាតិស្ករអ្នកមានលំនឹងបាន។ ដូចនេះ អ្នកនឹងមិនប្រទះនឹងជំងឺទឹកនោមផ្អែមឡើយ។ អ្នកអាចបរិភោគតាមវិធីទាំងឡាយខាងលើបាន នោះអ្នកនឹងគ្មានជំងឺទឹកនោមផ្អែមអស់មួយជីវិត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង