ទឹកគឺជាសមាសធាតុដ៏សំខាន់សម្រាប់ជីវិត ហើយរាងកាយត្រូវការវាដើម្បីធ្វើការងារជាច្រើនយ៉ាងមានប្រសិទ្ធភាព។ មានគំនិតមួយនិយាយថា បើសិនជាអ្នកចង់មានសុខភាពកាន់តែល្អ អ្នកគួរតែញ៉ាំទឹកដំបូងគេនៅពេលព្រឹក។ ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ហើយថា តើពេលណាដែលគួរញ៉ាំដើម្បីមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រហែលជា ៦០ភាគរយនៃរាងកាយគឺត្រូវបានផ្សំឡើងដោយជាតិទឹក។ វាក៏ត្រូវបានគេចាត់ទុកថាជាជីវជាតិដ៏សំខាន់មួយ ដែលរាងកាយមិនអាចផលិតបានគ្រប់គ្រាន់តាមការរំលាយអាហារប្រចាំថ្ងៃដែរ។ ដូច្នេះ អ្នកត្រូវតែញ៉ាំវាបន្ថែម។ សរីរាង្គ និងជាលិកាទាំអអស់គឺអាស្រ័យទៅលើទឹក ហើយវាក៏ដើរតួនាទីជាច្រើនក្នុងរាងកាយយើងដែរដូចជា៖
- ដឹកជញ្ជូនជីវជាតិ
- រក្សាសីតុណ្ហភាពក្នុងរាងកាយ
- ផ្តល់ជាតិរំអិលដល់រាងកាយ
- បឺតស្រូបកម្លាំងប៉ះទង្គិច
រាងកាយមនុស្សយើងបាត់បង់ជាតិទឹកជារៀងរាល់ថ្ងៃតាមរយៈការបឺកញើស ដកដង្ហើមនោម និងបន្ទោបង់។ បើសិនជាអ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់ដើម្បីជំនួសការបាត់បង់ទេ វាអាចនឹងនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួន រហូតដល់ប៉ះពាល់ដល់សុខភាពជាច្រើនថែមទៀត។
មនុស្សមួយចំនួននិយាយថា ការញ៉ាំទឹកដំបូងគេនៅពេលព្រឹកនឹងផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
ភ្ញាក់ពីគេងភ្លាមញ៉ាំទឹកភ្លាម នឹងជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន
រឿងនេះត្រូវបានគេឲ្យហេតុផលថា ដោយសារតែយើងគេងយូរម៉ោងរហូតដល់ខ្សោះជាតិទឹកក្នុងខ្លួន ដូច្នេះ ត្រូវតែញ៉ាំទឹកបន្ថែម។ យ៉ាងណាមិញ រឿងនេះត្រឹមត្រូវតែពាក់កណ្តាលទេ ព្រោះថាពណ៌របស់ទឹកនោមមិនសំខាន់ក្នុងការបញ្ជាក់អំពីការមានជាតិទឹកក្នុងខ្លួឡើយ។ ថ្វីបើការសិក្សាបានកំណត់ថា ទឹកនោមនៅពេលព្រឹក បើសិនជាវាខាប់ ឬពណ៌ចាស់ វាច្រើនតែជាសញ្ញានៃការខ្សោះជាតិទឹកក៏ដោយ តែរឿងនេះមិនអាចរកឃើញភាពខុសគ្នានៃការមានជាតិទឹកក្នុងខ្លួនឡើយ។ ប៉ុន្តែទឹកនោមពណ៌ខាប់ដោយសារតែអ្នកមិនបានញ៉ាំទឹកពេញមួយយប់ប៉ុណ្ណោះ។
ញ៉ាំទឹកមួយកែវមុនអាហារពេលព្រឹកអាចបន្ថយការឡូរីពីអាហារដែលញ៉ាំបាន
អំណះអំណាងនិយាយថា ការញ៉ាំទឹកច្រើននឹងជួយបន្ថយការញ៉ាំកាឡូរីប្រចាំថ្ងៃ ដោយសារតែវាបង្កើនអារម្មណ៍ឆាប់ឆ្អែត។ ខណៈពេលដែលទឹកអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត តែឥទ្ធិពលបែបនេះមិនអាចប្រើលើការញ៉ាំទឹកមុនអាហារពេលព្រឹក ហើយក៏មិនអាចប្រើលើមនុស្សទូទៅបានដែរ។
ញ៉ាំទឹកពេលព្រឹកនឹងបង្កើនការសម្រកទម្ងន់
ទំនាក់ទំនងរវាងទឹក និងការសម្រកទម្ងន់គឺទាក់ទងគ្នាដោយសារតែឥទ្ធិពលជាតិទឹកទៅលើផ្លូវក្រពះពោះវៀនក្រោយញ៉ាំរួច។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំទឹកមានឥទ្ធិពលបង្កើនសង្វាក់នៃការរំលាយអាហារលើមនុស្សធំពី ២៤ ទៅ៣០ភាគរយ ហើយវាក៏មានរយៈពេលយូរប្រហែល ៦០នាទីដែរ។
ញ៉ាំទឹកពេលភ្ញាក់ពីគេងនឹងពង្រឹងដល់សុខភាពផ្លូវចិត្ត
ការខ្សោះជាតិទឹកមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្នុងការបន្ថយការងារផ្លូវចិត្ត មានន័យថា ការបំពេញការងារដូចជា ការចងចាំ ឬរៀនអ្វីដែលថ្មី កាន់តែមិនសូវពិបាក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្រាវជ្រាវបានបង្ហាញថា ការខ្សោះជាតិទឹកតិចតួចពី ១ ទៅ ២ភាគរយនៃទម្ងន់រាងកាយអាចមានឥទ្ធិពលអវិជ្ជមានទៅលើភាពប្រុងប្រយ័ត្ន ការផ្ចង់អារម្មណ៍ ការចងចាំរយៈពេលខ្លី និងការធ្វើការរបស់រាងកាយ៕