ជាមួយនឹងសេចក្តីរាយការណ៍ជាច្រើនពីប្រទេសនានាទូទាំងពិភពលោក វីរុសកូរ៉ូណាបានធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង។ អាការៈរបស់ជំងឺកូវីដ១៩ បានចាប់ផ្តើមដោយអាការៈតិចតួច មិនមានលក្ខណៈដូចជំងឺផ្តាសាយ។ ប៉ុន្តែអាការៈមួយដែលអាចជួយអ្នកញ៉ែកឲ្យដាច់ថាវាគឺជាជំងឺភ្តាសាយ ឬបង្កឡើងដោយវីរុសកូវីដនោះគឺ វត្តមានរបស់ការក្អកស្ងួតតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មែនហើយ ភាពខុសគ្នាគឺកើតចេញពីប្រភេទនៃការក្អកដែលអ្នកមាន។
ធ្វើម៉េចដឹងថាមានការក្អកស្ងួតទៅ? តើវាមានលក្ខណៈខុសគ្នានឹងការក្អកស្លេស្មដូចម្តេចដែរ?
ការក្អកគឺជាសកម្មភាពដែលរាងកាយការពារខ្លួនបែបធម្មជាតិដើម្បីបញ្ចេញចោលរាល់ការរលាកទាំងអស់ដូចជា ស្លេស្ម លម្អងផ្កា ផ្សែងបារី ឬសារធាតុបង្កអាឡែហ្ស៊ី។ ស្ទើរតែ ៦០ភាគរយនៃករណីជំងឺកូវីដ១៩វិជ្ជមានទាំងអស់ ប្រាប់ថា មានការក្អកស្ងួតជាប់រហូត។ វាអាចជាធម្មជាតិមួយដែលមនុស្សយើងបារម្ភអំពីការដែលពួកគេចាប់ផ្តើមក្អក។ យ៉ាងណាមិញ វាមានលក្ខណៈខុសគ្នាច្បាស់លាស់ដែររវាងការក្អកស្ងួត និងស្លេស្ម។ ការក្អកស្ងួតកើតឡើងនៅពេលមានការរលាកក្នុងទ្រូង ឬផ្លូវដង្ហើម តែមិនមានកើតស្លេស្មក្នុងបំពពង់កឡើយ។
ការក្អកស្ងួតគឺមានអារម្មណ៍រមាស់ៗ និងសម្គាល់ដឹងថាពេលក្អកមកគ្មានស្លេស្មដូចការក្អកមានស្លេស្មចេញស្លេស្មទាំងដុំៗមកឡើយ។ មនុស្សម្នាក់ក៏ប្រហែលជាមានអារម្មណ៍ថាមានស្លេស្មនៅជាប់ទ្រូង និងផ្លូវដង្ហើម។
អ្នកដែលក្អកមានស្លេស្មប្រហែលជាមានអារម្មណ៍ស្អិតៗក្នុងក ឬមានសម្លេងស្អក។ ជាមួយគ្នានេះដែរ ការក្អកស្ងួតក៏ងាយនឹងកើតឡើងយូរជាង និងពិបាកគ្រប់គ្រងជាងដែរ។ វាទំនងជាមិនធ្វើឲ្យប្រែប្រួលដល់ផ្លូវដង្ហើមដូចការក្អកមានស្លេស្មឡើយ។
ខណៈពេលដែលការក្អកស្ងួតត្រូវបានគេចាត់ទុកថាជាអាការៈដំបូងនៃការបង្ករោគជំងឺកូវីដ១៩មក ការក្អកស្ងួតអាចច្រើនតែជាលទ្ធផលនៃការអាឡែហ្ស៊ី រលាកប្រហោងឆ្អឹងក្នុងច្រមុះ ជំងឺហឺត រលាកក្រពេញអាមីដាស ឬការប៉ះពាល់នឹងសារធាតុបង្ករោាកដូចជា ធូលីដី ឬផ្សែងបារីជាដើម។
តើពេលណាដែលគួរបារម្ភទៅ?
ការក្អកស្ងួតអាចជាលទ្ធផលនៃកត្តាជាច្រើនប៉ុន្តែបើសិនជាអ្នកសង្ស័យថា មានការឆ្លងជំងឺកូវីដ១៩ អ្នកគួរតែស្វែងយល់នូវអាការៈផ្សេងៗទៀតដូចជា ការក្តៅខ្លួនខ្លាំង បាត់បង់ការស្រង់ក្លិន ឬរសជាតិ ពិបាកដកដង្ហើម និងបញ្ហាក្រពះពោះវៀនដូចជា រាករូសជាដើម។ បើសិនជាអ្នកធ្លាប់មានបញ្ហាបែបនេះមែន ចូរពិគ្រោះជាមួយគ្រូពេទ្យ និងធ្វើទៅតាមការណែនាំនៃការព្យាបាល និងរស់នៅដាច់ដោយឡែកពីគេសិន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងពេលនេះ អ្វីដែលអ្នកអាចធ្វើបានគឺលេបថ្នាំដើម្បីសម្រួលអាការៈខ្លះៗរបស់ជំងឺនេះ៕