ថាតើរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់ល្អយ៉ាងណាខ្លះចំពោះសុខភាព?  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងឡើយ។ ទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរដឹងពីរបបអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ៖

១. ល្អសម្រាប់សុខភាពសាច់ដុំ សក់ និងស្បែក

ប្រូតេអ៊ីន គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពសាច់ដុំ ពង្រឹងសុខភាពស្បែក និងទប់ស្កាត់បញ្ហាសក់ជ្រុះ។ ដូច្នេះប្រសិនបើអ្នកចង់ទទួលបាននូវសាច់ដុំរឹងមាំ សក់មានសុខភាពល្អ និងស្បែកស្រស់ស្អាត នោះរបបអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន គឺសំខាន់សម្រាប់អ្នក។

២. ជួយសម្រកខ្លាញ់ក្បាលពោះ

យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថានៅពេលអ្នកទទួលទានប្រូតេអ៊ីនគុណភាពខ្ពស់យ៉ាងហោចណាស់ ១០ ក្រាមនៃអាស៊ីតអាមីណូចាំបាច់រាល់ពេលអាហារនោះវាមានទំនាក់ទំនងផ្សារភ្ជាប់នឹងការស្រកខ្លាញ់ក្បាលពោះ។

៣. ប្រូតេអ៊ីនធ្វើឱ្យឆ្អែតបានយូរ

ក្រោយពេលទទួលទានអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនអ្នកនឹងមិនឆាប់ឃ្លានឡើយ! នេះមានន័យថាបរិមាណនៃកាឡូរីនឹងថយចុះទាបខណៈដែលអ្នកមិនទទួលទានច្រើន ហើយអ្នកប្រាកដជាអាចស្រកទម្ងន់កាន់តែឆាប់រហ័ស។

៤. ជួយឱ្យឆាប់គេងលក់

ប្រូតេអ៊ីនធ្វើឱ្យមានតុល្យភាពនៃការបញ្ជូនសារធាតុគីមីដែលផ្ដល់ថាមពលកំឡុងពេលថ្ងៃនិងសម្រាកបានស្រួលនៅពេលយប់។ នេះបើប្រៀបធៀបនឹងរបបអាហារមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់។

៥. បង្កើនថាមពលរាងកាយ

រាងកាយត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីដំណើរការមុខងារល្អប្រសើរ។ ប្រូតេអ៊ីនសំខាន់សម្រាប់ការចងចាំ ការគិត និងរាល់សកម្មភាពរាងកាយ។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកមិនទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ទេនោះសាច់ដុំរបស់អ្នកនឹងចាប់ផ្ដើមរួមតូចបន្តិចម្ដងៗ។ ជាលទ្ធផលអ្នកនឹងជួបប្រទះបញ្ហាខ្សោយកម្លាំង ឬខ្សោយសាច់ដុំ។

៦.​ ពង្រឹងសុខភាពខួរក្បាល

ប្រូតេអ៊ីនត្រូវបានចាត់ទុកជាអាហារចាំបាច់បំផុតមួយសម្រាប់សុខភាពខួរក្បាល។ វាជួយធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។

៧. ពង្រឹងសុខភាពបេះដូង

ត្រីជាអាហារទូទៅបំផុតមួយដែលអ្នកនឹងទទួលទាននៅពេលជ្រើសរើសរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់។ ហើយភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាត្រីក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូងទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

៨. ពន្លឿនរយៈពេលជាសះស្បើយនៃរបួស

ប្រូតេអ៊ីនចាំបាច់ក្នុងការជួយឱ្យរបួសឆាប់ជា។ ប្រសិនបើរាងកាយព្យាបាលខ្លួនឯង វានឹងផលិត ឬជួសជុលជាលិកាឡើងវិញ។ ហើយប្រូតេអ៊ីន គឺត្រូវបានប្រើប្រាស់ដោយជាលិកាទាំងនេះក្នុងដំណើរការជួសជុល។ ដូច្នេះកង្វះប្រូតេអ៊ីនអាចបណ្ដាលឱ្យរបួសយូរជាជាងធម្មតា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង