ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកគួរតែសួរគំនិតអ្នកដទៃខ្លះ ទើបអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនគួរធ្វើអ្វីឆេវឆាវឡើយ ទើបមិនប៉ះពាល់ដល់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយគួរតែក្តាប់ឲ្យជាប់ឱកាស ទើបមិនបាត់បង់។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ៧។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអាចបណ្តាក់ទុនបាន។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែគិតមុននឹងធ្វើអ្វីមួយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៦។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយមិនគួរបោះបង់ឱកាសចំណេញប្រាក់ងាយនោះទេ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែចៀសពីការចំណាយឥតប្រយោជន៍។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអាចទទួលបានឱកាសចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនគួរជឿអ្នកដទៃលឿនពេកនោះទេ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចទទួលបានចំណូលខ្ពស់ចូលមក ពេលដែលអ្នកដឹងថាគួរធ្វើអ្វីមុន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៥។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែបែងចែកឲ្យបានច្បាស់ពេលដែលដឹងពីព័ត៌មានចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌គគីរ។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរចំណាយទៅលើអ្វីដែលគ្មានប្រយោជន៍នោះទេ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២៕