អាការៈហើមបបូរមាត់អាចបង្កការរំខានជាខ្លាំង ពិសេសពិបាកទទួលទាន ឬនិយាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗបែបធម្មជាតិបំបាត់អាការៈហើមបបូរមាត់ ៖

១. ដុំទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំដុំទឹកកកប៉ុន្មានដុំក្នុងកូនកន្សែង ឬក្រណាត់ស្អាតមួយ រួចសង្កត់ស្អំថ្នមៗលើបបូរមាត់ដែលហើមសម្រាប់រយៈពេល ១០ នាទី។

២. ទឹកក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំក្រណាត់ ឬកូនកន្សែងស្អាតក្នុងទឹកក្ដៅឧណ្ហៗរយៈពេលមួយស្របក់ សឹមយកមកពូតទឹកចេញខ្លះ។ បន្ទាប់មកដាក់កន្សែងស្អំលើបបូរមាត់សម្រាប់រយៈពេល ១០ នាទីជាការស្រេច។ អនុវត្តម្ដងទៀតរយៈពេល ១ ម៉ោងក្រោយ។

៣. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើបបូរមាត់និងទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកមានប្រតិកម្មជាមួយទឹកឃ្មុំឡើយ។

៤. កញ្ចប់តែខ្មៅ

ត្រាំតែខ្មៅមួយកញ្ចប់តូចក្នុងទឹកក្ដៅឧណ្ហសម្រាប់រយៈពេលប្រហែល ១០ នាទី។ ស្រងកញ្ចប់តែចេញពីទឹកនិងទុកឱ្យចុះត្រជាក់បន្តិច សឹមដាក់ស្អំលើបបូរមាត់សម្រាបរយៈពេល ១០ នាទី។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

ប្រយ័ត្ន៖ ប្រសិនបើអាការៈហើមមានអមមកជាមួយនូវការរមាស់ ឡើងក្រហម និងពិបាកដកដង្ហើម ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យ៕