ការលាងដបទឹកដោះគោឲ្យកូនពិតជាសំខាន់ណាស់ ព្រោះបើអ្នកប្រើរបៀបខុសក្នុងការលាង នោះកូនអ្នកនឹងមានសុខភាពមិនល្អឡើយ ដូចនេះតើរបៀបលាងបែបណាដែលអ្នកមិនគួរប្រព្រឹត្តនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនត្រូវយកតែទឹកសយកមកលាងដបនោះទេ អ្នកត្រូវតែទិញសាប៊ូសម្រាប់លាងដបទឹកដោះគោយកមកលាង ព្រោះបើអ្នកប្រើតែទឹក វាមិនអាចជម្រះសារធាតុខ្លាញ់ដែលជាប់លើដបនោះឡើយ នោះយូរទៅដបទឹកដោះគោកូននឹងមានក្លិនស្អុយ ហើយបើកូននៅតែប្រើដបនេះផឹក កូនអ្នកនឹងអាចមានជំងឺបាន។
  2. មុនពេលដែលអ្នកលាង អ្នកត្រូវតែចាក់ចោលទឹកដោះគោដែលសល់ បន្ទាប់មកដោះគំរបចេញឲ្យអស់ រួមជាមួយក្បាលទឹកដោះគោក៏ត្រូវតែដោះវាចេញពីរង្វង់ជ័រដែរ បន្ទាប់មកដាក់វាត្រាំក្នុងទឹក ទើបចាក់សាប៊ូចូល ហើយលាងសម្អាតទាំងផ្នែកក្នុង និងក្រៅឲ្យស្អាត។
  3. អ្នកមិនត្រូវប្រើដបដែលសម្រាប់មេរោគរួចហួសពី២៤ម៉ោងឡើយ ព្រោះវានឹងមានមេរោគក្នុងនោះ ដូចនេះមុនពេលដែលអ្នកប្រើដបទាំងនោះ អ្នកត្រូវតែសម្រាប់មេរោគម្តងទៀតសិនទើបឲ្យកូនបៅ ព្រោះដើម្បីការពារកូនមិនឲ្យមានជំងឺផ្សេងៗ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)