ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីក្រុមមនុស្សដែលគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីវីរុសដ៏កាចសាហាវនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បុគ្គលទី១ គឺកូនក្មេងដែលមានអាយុក្រោម៥ឆ្នាំ ជាបុគ្គលដែលងាយឆ្លងកូរ៉ូណាខ្លាំងណាស់។
- បុគ្គលទី២ គឺមនុស្សចាស់ដែលមានអាយុ៦៥ឆ្នាំ ឬអាយុ៦៥ឆ្នាំឡើងលើ ក៏ងាយជួបនឹងកូវីដ១៩នេះដែរ។
- បុគ្គលទី៣ គឺជាបុគ្គលដែលមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺដែលទាក់ទងនឹងផ្លូវដង្ហើម ជំងឺដែលទាក់ទងនឹងសរសៃឈាម និងជំងឺផ្សេងៗទៀត គឺត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះប្រព័ន្ធការពាររាងកាយអ្នកកំពុងតែធ្លាក់ចុះ ដោយធ្វើឲ្យកូរ៉ូណាងាយមករកណាស់។
- បុគ្គលទី៤ គឺជាអ្នកដែលធាត់ខ្លាំង គឺត្រូវតែប្រយ័ត្ន ទើបកូរ៉ូណាមិនមករកអ្នក។
- បុគ្គលទី៥ គឺជាស្ត្រីមានផ្ទៃពោះ គឺត្រូវតែប្រយ័ត្នដូចគ្នា ទើបមិនគ្រោះថ្នាក់ទាំងម្តាយ និងកូន។
- បុគ្គលទាំង៥នេះ ត្រូវតែប្រយ័ត្នឲ្យបានខ្ពស់បំផុត។ ប្រសិនជាអ្នកមានអាការៈក្តៅខ្លួន ក្អក ក្អកមានស្លេស្ម ពិបាកដកដង្ហើម និងថប់ដង្ហើម អ្នកត្រូវតែទៅពិនិត្យនៅមន្ទីរពេទ្យ ទើបអ្នកអាចការពារសុខភាពអ្នកបានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)