ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរពាក់ម៉ាស់ច្រើនជាន់។ តើមកពីមូលហេតុអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មានមនុស្សមួយចំនួន នៅពេលដែលចេញក្រៅម្តងៗ តែងពាក់ម៉ាស់២ជាន់ ឬច្រើនជាងនេះ ព្រោះគេយល់ថា អាចការពារមិនឲ្យវីរុសថ្មីអាចចូលមករកផ្លូវដង្ហើមគេបាន។ តាមពិតទៅ គំនិតមួយនេះគឺខុសស្រលះតែម្តង។ នៅពេលដែលអ្នកពាក់ម៉ាស់ជាច្រើនជាន់ នោះអ្នកនឹងពិបាកដកដង្ហើមខ្លាំងណាស់ ដោយធ្វើឲ្យអ្នកខ្វះអុកស៊ីសែន មិនអាចដកដង្ហើមបានស្រួលឡើយ។ ជាពិសេស អ្នកនឹងមានអារម្មណ៍ថាថប់ដង្ហើមខ្លាំង ព្រោះហប់ខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះវីរុសនោះអាចចូលទៅអ្នកតាមចំហៀងមុខអ្នកផងដែរ។ ដូចនេះ អ្នកគួរតែពាក់ម៉ាស់ចំនួនមួយជាន់បានហើយ ទើបអាចការពារអ្នកពីវីរុសថ្មីនោះបានយ៉ាងមានប្រសិទ្ធភាព។

បញ្ជាក់ : ម៉ាស់១ជាន់ ឬ២ជាន់នៅទីនេះ សំដៅទៅលើចំនួននៃម៉ាស់(ម៉ាស់១ ឬម៉ាស់២) មិនមែនស្រទាប់នៃម៉ាស់ឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង