ស្បែកជើងដែលផ្តល់នូវការទ្រទ្រង់ដ៏ល្អអាចជួយពង្រឹងដល់តុល្យភាពរាងកាយ ជាពិសេសមនុស្សចាស់ដែលងាយនឹងដួលតែម្តង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖

  • ពិនិត្យរកមើលការទ្រទ្រង់់កែងជើងទាំងសងខាង ភាពបត់បែនក្នុងម្រាមជើង និងភាពហ្នឹងនរនៅចំកណ្តាល
  • វាស់វែងប្រអប់ជើងគ្រប់ពេលក្នុងហាងដែលអ្នកពាក់ស្បែកជើង
  • ចូរដាក់ស្រោមជើងមួយគូរតាមខ្លួនដើម្បីអ្នកអាចពាក់វាសាកល្បងជាមួយស្បែកជើងនោះបាន
  • មិនត្រូវទិញស្បែកជើងដែលមិនផ្តល់ផាសុខភាពនៅពេលពាក់ឡើយ
  • ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងឆ្អឹងផងអំពីស្បែកជើងដែលល្អបំផុតដែលអ្នកត្រូវការ៕