ការគេងប្រកបដោយផាសុកភាព អាចជារឿងដ៏ពិសេបាកមួយក្នុងពេលមានផ្ទៃពោះ ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយតែម្តង។ ខ្នើយសម្រាប់អ្នកមានផ្ទៃពោះដែលគេឆ្នៃយ៉ាងពិសេសប្រហែលជាជួយអ្នកគេងលក់ស្រួលនៅពេលយប់បាន។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលអាចជួយអ្នកបាន៖

  • ចូរចាប់ផ្តើមប្រើប្រាស់ខ្នើយបន្ថែម។ អ្នកគ្រាន់តែដាក់វានៅកន្លែងខុសៗគ្នាដើម្បីអាចជួយទ្រទ្រង់ដល់តម្រូវការរបស់អ្នកបាន
  • ចូរដាក់ខ្នើយនៅចន្លោះជង្គង់ពេលគេងចំហៀង។ ចូរដាក់ខ្នើយនៅក្រោយខ្នងដើម្បីការពារកុំឲ្យរមៀលទៅខាងស្តាំ
  • ចូរដាក់ខ្នើយមួយទៀតនៅក្រោមពោះដើម្បីផ្តល់ការទ្រទ្រង់បន្ថែម
  • បើសិនការណែនាំទាំងនេះមិនមានប្រសិទ្ធភាពទេ ចូរទៅទិញខ្នើយសម្រាប់ស្រ្តីមានផ្ទៃពោះតែម្តង៕