Join with Health.com.kh on Telegram

ការដែលមានប្រជ្រុយច្រើនប្រហែលជាមានន៏យថា អ្នកបារម្ភច្រើនអំពីជំងឺមហារីកស្បែកហើយ។ ការពិនិត្យស្បែកដើម្បីរកមើលការប្រែប្រួល និងអាការៈព្រមានជាច្រើនអាចជួយបំបាត់អារម្មណ៍ភ័យខ្លាចទាំងនោះបាន។ ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗដូចខាងក្រោមនេះ៖

  • ពិនិត្យមើលស្បែកជាទៀងទាត់ ដើម្បីវាយតម្លៃទៅលើប្រជ្រុយទាំងអស់ដែលអ្នកមាន។ រកមើលការប្រែប្រួលទាំងឡាយណា ឬប្រជ្រុយដែលមិនធម្មតា
  • ទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែកបើសិនជាប្រជ្រុយអ្នកហូរឈាម រមាស់ ឬមានការប្រែប្រួលច្រើន។ 
  • មិនត្រូវគេងនៅក្រោមពន្លឺព្រះអាទិត្យឡើយ
  • ចូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យគ្រប់ពេលដែលចេញទៅខាងក្រៅផ្ទះ
  • ចូរទៅជួបគ្រូពេទ្យជំនាញខាងរោគសើស្បែកបើសិនជាអ្នកមានប្រជ្រុញលើសពី ១០០ ឬប្រជ្រុយណាមួយគ្រោបដណ្តប់ដោយស្នាមខ្មៅខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង