គីសក្នុងក្រពេញអូវ៉ែគឺជាថង់ទឹកមួយប្រភេទដែលកើតឡើងនៅលើក្រពេញអូវ៉ែ។ ភាគច្រើនគីសប្រភេតនេះគឺតូចទេ ហើយច្រើនតែមិនបង្កជារោគសញ្ញាអ្វីទាំងអស់លុះត្រាតែវាបែក ឬរមួល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាមានអាការៈមែន ខាងក្រោមនេះអាចជាអាការៈញឹកញាប់របស់វាហើយ៖
- ហើមពោះ
- ហើមខ្លួន
- ឈឺចាប់ក្នុងពោះផ្នែកខាងក្រោមន
- ឈឺក្នុងអាងត្រគាក
- ឈឺងំនៅចង្កេះ និងភ្លៅ
- មានបញ្ហាច្រើនទាក់ទងនឹងការនោម ឬបន្ទោបង់
- ឈឺចាប់ក្នុងពេលរួមភេទ
- ឡើងទម្ងន់ដោយមិនដឹងមូលហេតុ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឈឺចាប់ក្នុងពេលមករដូវ
- ឈឺសុដន់
- ត្រូវការនោមជាញឹកញាប់៕