Join with Health.com.kh on Telegram

បើសិនជាអ្នកកំពុងតែប្រើថ្នាំផ្សះតាមវេជ្ជបញ្ជា អ្នកប្រហែលជាមានអារម្មណ៍អស់កម្លាំង និងនឿយហត់ដែរ។ នេះអាចជាអាការៈមួយនៃការបង្ករោគដែលកំពុងតែព្យាបាលដោយថ្នាំផ្សះ ឬវាអាចជារឿងធ្ងន់ធ្ងរទៀតបើសិនវាជាផលរំខានរបស់ថ្នាំផ្សះ តែជារឿងកម្រណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការឆ្លើយតបនឹងថ្នាំផ្សះ ឬថ្នាំគ្រប់ប្រភេទ គឺមានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។ ផលរំខានដូចជា អស់កម្លាំង គឺមិនកើតឡើងជាសកលឡើយ។ ថ្វីបើវាជារឿងកម្រ តែថ្នាំផ្សះខ្លះដែលមានផលរំខានអស់កម្លាំងនោះមានដូចជា៖

  • Amoxicillin 
  • Azithromycin
  • Ciprofloxacin

ចូរពិគ្រោះអំពីភាពខ្លាំងនៃការអស់កម្លាំងជាមួយគ្រូពេទ្យនៅពេលគាត់ចេញថ្នាំខាងលើឲ្យអ្នកប្រើ។ 

តើគួរធ្វើដូចម្តេចបើសិនជាថ្នាំផ្សះធ្វើឲ្យអស់កម្លាំងបែបនេះ?

បើសិនជាអ្នកចាប់ផ្តើមថ្នាំថ្មីដែលធ្វើឲ្យងងុយគេង ចូរពិចារណារឿងដូចខាងក្រោមនេះ៖

  • ពិភាក្សារកការប្រើប្រាស់ថ្នាំថ្មី ឬគម្រិតប្រើថ្មីជាមួយគ្រូពេទ្យ
  • ចូរចៀសវាងសកម្មភាពទាំងឡាយដូចជា ការបើកបរដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នរហូតដល់ការយល់ដឹងពេញលេញអំពីរបៀបដែលថ្នាំមានឥទ្ធិពលលើអ្នក
  • ចូរចៀសវាងការប្រើថ្នាំដោយខ្លួនឯង ជាពិសេសថ្នាំមានផលរំខានងងុយគេងតែម្តង
  • ចូរចៀសវាងគ្រឿងស្រវឹង និងសារធាតុផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកអស់កម្លាំង
  • ចូររក្សាទម្លាប់គេងដើម្បីផ្តល់សុខភាព និងប្រាកដថា អ្នកទទួលបានការគេងពេញលេញពេញមួយយប់ហើយ។ 

បើសិនជាការអស់កម្លាំងមិនធូរស្រាលវិញទេ ឬកាន់តែធ្ងន់ធ្ងរទៀត ក្រោយពីប្រើថ្នាំផ្សះរួច ចូរទាក់ទងទៅគ្រូពេទ្យវិញភ្លាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បើសិនជាការអស់កម្លាំងមិនធូរស្រាលវិញទេ ឬកាន់តែធ្ងន់ធ្ងរទៀតក្រោយពីចាប់ផ្តើមប្រើថ្នាំផ្សះពីរបីថ្ងៃហើយ ចូរទាក់ទងទៅគ្រូពេទ្យដើម្បីរកដំណោះស្រាយ៕